អីយ៉ាស់! ម៉ាដូណា គ្រោងដឹកដៃគូស្នេហ៍ភេទដូចគ្នាចូលរោងជ័យ

0
275

ភ្នំពេញ៖ លោកអ្នកពិតជាបានស្គាល់ហើយតារាពហុជំនាញលោក ម៉ាដូណា ដែលមានចំណងស្នេហាជាមួយនឹងភេទដូចគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលជារឿយៗទំនាក់ទំនងរបស់ពួកគេមានភាពស្អិតរមួតជាខ្លាំង ទោះបីជាពេលខ្លះគូស្នេហ៍មួយគួរនេះមានការទាស់ទែងសម្ដីគ្នាក៏ពិតមែន តែពួកគេតែងព្យាយាមផ្សះផ្សាត្រូវរូវគ្នាវិញដែរ។

តែជារឿងគួរអោយភ្ញាក់ផ្អើល ស្រាប់តែពេលថ្មីៗនេះតារាពហុជំនាញមួយនេះបានបង្ហោះសារយ៉ាងខ្លីមួយ តែមានន័យជ្រៅរហួតដល់មហាជនជាច្រើនមានការរំភើបជំនួស ដោយលោកបានបញ្ជាក់ថា នឹងមានគម្រោងចង់រៀបការជាមួយនឹងគូស្នេហ៍របស់ខ្លួន ដែលមិនទាន់កំណត់ថ្ងៃ និងពេលវេលាមួយណាឲ្យច្បាស់នោះទេ។ លោកបានបន្ថែមថា«បងតែម្នាក់ដែលខ្ញុំអាចរស់នៅនឹងចង់រៀបការជាមួយម្នាក់នោះគឺ ហេង (ឈ្មោះគូស្នេហ៍លោក)»។ សារទាំងនេះហើយដែលធ្វើអោយអ្នកគាំទ្រជាច្រើនរំភើប ហើយក៏បានត្រេកអរជំនួសពួកដែលមានភាពស្មោះស្ម័គ្រនឹងគ្នាបែបនេះ ក៏មានអ្នកខ្លះបានជួនពរពួកគេអោយបានដូចបំណងនឹងស្រលាញ់គ្នាបែបនេះរហូត។

Comments