ក្រោយពីបែកគ្នាអស់ជាង១០ឆ្នាំពេលនេះលោក ខេមរៈ សិរីមន្ត បានវិលទៅទៅជួបនឹងដៃគួរ ចាស់ កញ្ញា ឳក សុគន្ធកញ្ញា នៅក្នុងទ្រនំហង្សមាសជាផ្លូវការហើយ ខណៈថៅកែសាន់ដេក៏ទទួលស្គាល់ថា សិរីមន្ត មិនបានបន្តកុងត្រានៅសាន់ដេ ទៀតនោះទេ។
នៅល្ងាចថ្ងៃទី១៨ ខែសីហា ផេគ ហ្វេសប៊ុកផ្លូវការរបស់ផលិកកម្ម ហង្សមាស ជាមួយនិងការបង្ហោះរូបថតតារាចម្រៀង ខេមរៈ សិរីមន្ត ក្នុងឯកសណ្ឋានយោធាបានអោប គ្នាជាមួយ ឳក សុគន្ធកញ្ញា នៅក្នុងដើមទ្រូងក្នុងទឹកមុខស្រងូតស្រងាត់ បង្ហាញពីការសម្តែង រួមគ្នានៅក្នុងបទចម្រៀង ស្ទឹងត្រែងបងអើយ។ ខណៈផេក ផ្លូវការរបស់ផលិត ហង្សមាសក៏ ប្រកាសផងដែរថា ៖ សូមស្វាគមន៍សមាជិកថ្មីមក កាន់គ្រួសារ ហង្សមាស គឺលោក ខេមរៈ សិរីមន្ត។
ព្រមទាំងការបង្ហាញបន្ថែមពីស្តាក្រាមរបស់កញ្ញា ឳក សុគន្ធកញ្ញា ដែលក្នុងនោះមានរូបថត របស់លោក ខេមរៈ សិរីមន្ត ដែលបង្ហាញកាន់តែច្បាស់ពីដំណើរផ្លាស់ប្តូរទ្រនំរបស់កំពូលតារា ចម្រៀង លោក ខេមរៈ សិរីមន្ត ពីផលិតកម្ម សាន់ដេ ចូលទៅជ្រកក្នុងផលិតកម្ម ហង្សមាស
ក្នុងរឿងនោះដែរលោក ឡាយ សុខហុក អគ្គនាយ ផលិតកម្ម សាន់ដេ បានបញ្ចាក់ពីមូលហេតុ ថា លោក សិរីមន្ត បានឈប់ពីសាន់ដេ មួយរយៈទៅហើយ គឺលោកបានចប់កុងត្រា ជាមួយ សាន់ដេ ហើយទោះជាគាត់ទៅណាជារឿងរបស់គាត់។ លោកបានបន្តទៀតថា ខេមរៈ សិរីមន្ត បានច្រៀងនៅសាន់ដេ មានរយៈពេល៩ឆ្នាំ ហើយពេលចប់កុងត្រាតារាចម្រៀងគ្រប់រូបមានសិ ទិ្ធដើរចេញបាន៕
