ភ្នំពេញ ៖ តារាចម្រៀងស្រី​ប្រឡូកសិល្បៈ​ចាស់វស្សាតែ​មិនល្បីនាង រ័ត្ន រចនា ត្រូវ​បាន​មហាជន​ទទួលស្គាល់ និងហាក់ចាប់អារម្មណ៍យ៉ាងខ្លាំង​ហួសស្មាន​ ខណៈ​វីដេអូ​ដែល​នាង​ច្រៀង​បទ មេម៉ាយ​សប្បាយចិត្ត ស្រាប់តែ​ត្រូវប៉ាន់​ផ្ទុះ​ភ្ញាក់ផ្អើល រហូត​សាមីខ្លួន​ធ្លាប់​ចេញមុខ​បកស្រាយ​ថា ហួសចិត្ត​មិន​តិចឡើយ បើទោះបីនាង​ចូលសិល្បៈ​មិនតិច​ឆ្នាំនោះឡើយ ប៉ុន្តែ​ក្រៅពីបងប្អូនអ្នកសិល្បៈ​ដូចគ្នា ក្នុងស្រទាប់​មហាជន​សឹងតែគ្មានអ្នកស្គាល់​មិនថាសម្លេង​ ឬរូបរាងដ៏ទ្រលុក​ទ្រលន់​គួរថ្នម​របស់នាង​នោះឡើយ។

យ៉ាងណាក្ដី​ការផ្ទុះ​បទ​ជាន់​ដើម​នេះ​គឺ​ជា​ការដណ្ដើ​ម និងផ្ដល់ទីផ្សារឲ្យ​ស្រីស្រស់​បបូរ​មាត់​​ស្អាត​នេះ​យ៉ាងខ្លាំង ទន្ទឹមនោះនាង​ក៏បាន​បង្ហើប​ប្រាប់សារព័ត៌មាន​ឲ្យដឹងថា​ មួយ​រយៈនេះនាងកំពុង​តែ​កាក់​ក​ប​ចេញ​ច្រៀង​តាម​មង្គលការ​តូច​ធំ។ បន្ថែមលើនេះ​តារា​ច​ម្រៀង​ក្នុងទ្រនំ កាឡាក់ស៊ី របស់​ឧកញ៉ាចិត្ត​ធម៌ ឡេង ណាវ៉ាត្រា ក៏ឆ្លៀត​ព្រលយ​ទាំង​អៀនប្រៀន​ថា បើគិតៗទៅ​ចំណូល​ដែលទទួល​បានពីគ្រប់កម្មវិធីទាំងតូចធំ តាមទូរ​ទស្សន៍ ឬ​ការប្រគុំតន្រ្តីផ្សេងៗ​នោះ មិន​តិចជាង១ម៉ឺនដុល្លារ​នោះឡើយ។