ភ្នំពេញ ៖ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម ស្របពេលដែលនារីស្រស់ស្អាត សាច់សដូចសំលីស្រស់ដូចអន្លក់ម្នាក់ ធ្វើរឿងនឹកស្មានមិនដល់ កោរសក់​បោះកិលេស​តណ្ហា ទ្រព្យសម្បត្តិច្រើនសន្ធឹក សាងផ្នួសជាដូនជីមិនត្រឡប់ ក្រោយឆ្អែតចិត្តនឹងសា្វមី ដែលធ្លាប់ធ្វើបាបផ្លូវកាយ ផ្លូវចិត្ត កាលពីរួមរស់ជាប្ដីប្រពន្ធ។

ប្រភពពីគណនីហ្វេសប៊ុកមួយឈ្មោះ ជេៗ សុផាន់ណា បានបង្ហោះផ្ដែផ្ដាំ ដាស់តឿន​ប្រុសៗ​ដឹងខុសគួរកែក្រែងហួសពេលដូចបុរសម្នាក់នោះ យំសោក​បោកខ្លួន​អង្វរ​ប្រពន្ធ​ឱ្យត្រឡប់យ៉ាងដូច្នេះថា «នៅពេលដែលមនុស្សស្រីឆ្អែតចិត្តមែនទែន មិនថា​ទ្រព្យ​សម្បត្តិ ឬមនុស្សដែលនាងធ្លាប់ស្រឡាញ់ នាងនឹងគ្រវែងចោលទាំងអស់ ហើយចាក​ចេញមិនស្តាយក្រោយឡើយ ដូចបងស្រីម្នាក់នេះអញ្ចឹង ឆ្អែតចិត្តពេកជាមួយស្វាមី ក៏សម្រេចចិត្តទៅសាងផ្នួស ទោះជាស្វាមីអង្វរយ៉ាងណាក៏មិនស្តាប់»៕