ភ្នំពេញ ៖ ស្ត្រីជាម្ដាយកុមាររងគ្រោះម្នាក់ បានកើតទុក្ខមិនសុខចិត្តយំយែកហែកទ្រូង រៀបរាប់ខឹងសម្បារព្រមព្រលះចាស់ដៃនឹងគ្រូពេទ្យស្រុកខ្មែរមួយចំនួន ដែល​មាន​ចរិតកាប់ឆៅមិនយោគយល់ គិតតែប្រាក់ជាធំមិនខ្វល់​ពីអាយុជីវិតរបស់​មនុស្សដែល​ពឹងផ្អែកទាំងស្រុង ខណៈរបស់ខ្លួនមានជំងឺគ្រុនឈាម ដែលប្រភេទ​ជាជំងឺមិនអាចទុក ឬព្យារពេលព្យាបាលបាន បែរទុកស្ទើរមិនសង្រ្គោះទើបប្រាប់ឱ្យបញ្ជូល ដោយទុកឱ្យយូរបន្តិចគិតប្រាក់បានក្រាស់រួចថ្លៃសិក្សាពីមុន ស្លាប់រស់មិនខ្វល់។

ប្រភពពីទំព័រហ្វេសប៊ុក Tabrum បានបង្ហោះឱ្យដឹងកាលពីប៉ុន្មានម៉ោងមុនថា «ទឹកចិត្តម្តាយចំពោះកូន លោកគ្រូពេទ្យ អ្នកគ្រូពេទ្យក៏មានគ្រួសារដែរ សូមយកចិត្តទុកដាក់បន្តិចទៅ»។ ភ្លាមនោះក៏មានគណនីមួយឈ្មោះ 康速妮 បានបញ្ចេញមតិដែរថា «យ៉ាប់ណាស់បងអើយ ពេទ្យនៅស្រុកខ្មែរមួយចំនួនវាស៊ីប្រាក់ខែ និងកៀបសង្កត់យកលុយពីប្រជារាស្រ្ត ខ្ញុំធ្លាប់ឆ្លងកាត់អស់ហើយថ្លៃជាងស្រុកគេទៀតនិយាយមែន អ្នកធ្លាប់ដើរនៅស្រុកគេបានដឹង ព្រោះខ្ញុំកូនធ្លាប់នៅស្រុកគេដែរ ស្រុកគេគឺថោកជាងស្រុកខ្មែរយើងគុណនឹងពីរហើយពេទ្យគេល្អទៀត»៕

sad

ទឹកចិត្តម្តាយចំពេាះកូនលេាកគ្រូពេទ្យ អ្នកគ្រូពេទ្យក៏មានគ្រួសារដែរ សូមយកចិត្តទុកដាក់បន្តិចទៅ

បាន​បង្ហោះ​ដោយ Tabrum នៅ ពុធ 2 តុលា 2019