ភ្នំពេញ៖ បន្ទាប់ពីអ្នកនាងគង់ ចាន់ស្រីមុំ និង បន្ទាប់ពីត្រូវបាន លោកគឹម សីហា ជាស្វាមី រំអុក ចង់បានកូនចំនួន១០នាក់ ហើយក៏ទទួចចង់បានឆាប់ផងនោះ ក៏ស្រាប់តែចធ្លាយដំណើរ នាងគង់ ច័ន្ទស្រីមំ នាំស្វាមីល្បីចង់បានកូនច្រើន ដើរអុជធូកបួងសួងបារមីប្រាសាទអង្គវត្តមួយថ្ងៃដល់ទៅ12កន្លែងឱ្យជួយ។

បើតាមទំព័រហ្វេសប៊ុករបស់អ្នកនាងគង់ ចាន់ស្រីមុំ កាលពីថ្ងៃទី18 ខែ សីហាបានបង្ហោះរូបភាពអ្នកនាង និងប្ដីដែលទៅគោរពបូជានៅទីសក្ក័ការៈជាច្រើនកន្លែង ហើយអ្នកនាងបាននិយាយថា«យើងទាំង អស់បានចំនាយពេលពេញ 1 ថ្ងៃដើម្បីធ្វើដំណើរបួងសួងដល់ទៅ 12 កន្លែងនៅលើទឹកដីអង្គរដ៏ សក្ក័សិទ្ធិមុនឈានចូលដល់ថ្ងៃខួបកំណើតរបស់លោកប្តី @seyha_kem ក៏សុំឧ្យបារមី និងវត្ថុ សក្ក័សិទ្ធិធទាំងឡាយដែលកូនចៅបានគោរពនិងបួងសួង សុំលាភសុំជ័យនិង សេចក្តីសុខ រុងរឿង លុយហូរចូលដូចទឹក និងជួយតាមថែរក្សាកូនចៅផង »។