ភ្នំពេញ៖ម្ចាស់ពានរង្វាន់ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១ ចាន់ សុបញ្ញា បានបង្ហោះសារបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ស្ទើរស្រក់ទឹកភ្នែក បន្ទាប់ពីមានការរៀបចំពិធីខួបកំណើតដល់ខ្លួនជាលើកទី១ក្នុងជីវិត។

យ៉ាងណាមិញ តារាចម្រៀងវ័យក្មេងដើមកំណើតនៅខេត្ត កំពង់ចាម បានសរសេររៀបរាប់ថ្លែងអំណរគុណ ដល់អ្នកមានគុណទាំងទ្វេដូច្នេះថា«ថ្ងៃទី១២ ខែ១២ ឆ្នាំ២០១៩ នេះ ខ្ញុំបាទអាយុ១៥ឆ្នាំហើយ ខ្ញុំបាទ សូមអរគុណដល់លោកពុក អ្នកម្ដាយ ដែលបានផ្ដល់កំណើតអោយកូន លោកទាំងពីរ ជាបេះដូងកូន ជាកែវភ្នែកកូន កូនមានថ្ងៃនេះក៏ដោយសារមានលោកអ្នកមានគុណទាំងពីរ។

នេះក៏ជាលើកទី១ ដែលក្នុងឆាតជីវិតនេះស្គាល់ពាក្យថា ពិធីខួបកំណើត គឺក្រើនរំលឹកនៅថ្ងៃដែលម៉ែពុកលំបាក ពិសេសម៉ែ ពពោះកូន ៩ខែ១០ថ្ងៃ ដោយពុំមានពាក្យថា ធ្ងន់ សូមជូនពរពុក ម៉ែ មានសេចក្ដីសុខ សុខភាពល្អ។ អរគុណម៉ាក់ វីត ប៉ា សុផល នឹងអរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលផ្ដល់កិត្តិយសដ៏ធំធេងដល់រូបខ្ញុំ»៕