ភ្នំពេញ៖ ដើម្បីធ្វើឱ្យប្រសើរនៅទីសាធារណៈ សុខមាលភាពទីក្រុង និងធានា​ឱ្យមាន​ជីវិតយូរអង្វែង រដ្ឋបាលក្រុងភ្នំពេញ ត្រូវអនុវត្តការ​កាត់បន្ថយការទទួល​ទានភេស​ជ្ជៈ​ផ្អែម នៅទីប្រជុំជន និងតាមសាលារៀន ដោយអភិបាលរាជធានីភ្នំពេញ បានប្រកាស នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ។

ក្នុងនោះដែរ លោក ឃួង ស្រេង បានបញ្ជាក់ថា ការធ្វើឲ្យប្រសើរឡើងសុខ​ភាពសា​ធារណៈ ទាមទារនូវសកម្មភាពមុតមំា ដោយលោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ជាមួយភាពជាដៃគូ ដើម្បីសុខុមាលភាពទីក្រុងបន្ទាប់​ពីបានរៀប​ចំសិក្ខាសាលា​ផ្សព្វផ្សាយ និងយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការកាត់បន្ថយការទទួល ទានភេសជ្ជៈផ្អែមនៅចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩។

លោកបញ្ជាក់ទៀតថា យើងមានមោទកភាព ក្នុងការចូលរួមជាផ្នែក​មួយរបស់​ក្រុម​លេច​ធ្លោ នៃទីក្រុងកំពុងធ្វើការធានាឲ្យមានអាយុជីវិតយូរអង្វែង និងពេលលេញ​ជូនប្រជា​ពលរដ្ឋ។ តាមរយៈភាពជាដៃគូ ដើម្បីសុខុមាលភាពទីក្រុងការខិតខំរបស់យើង នៅក្នុងវិស័យនេះមានផលវិជ្ជមានដ៏អស្ចារ្យ។ យើងកំពុងអនុវត្តផែនការពិភពលោក ដើម្បីសុខុមាលភាពទីក្រុងដ៏មានប្រសិទ្ធិភាព។