ភ្នំពេញ៖ តារាចម្រៀងលំដាប់កំពូលប្រចាំផលិតកម្មហង្សមាសលោក ព្រាប សុវត្ថិ ត្រូវបានមហាជន ជាពិសេសអ្នកគាំទ្រសង្កេតឃើញថា ទោះបីជាមមាញឹកក្នុងការងារសិល្បៈ និងមានរាងវ័យជ្រេបន្តិចក៏ពិតមែន ក៏លោកនូវតែបង្ហាញភាពផ្អែមល្ហែមយ៉ាងស្អិតរមួត ព្រមទាំងភាពកក់ក្ដៅដាក់ភរិយាជាទីស្រឡាញ់ មិនឲ្យទាស់ចិត្តនោះទេ។

ក្នុងនោះផងដែរ អ្នកស្រីឡុង ស្រីមុំ ឧត្ដមភរិយារបស់តារាចម្រៀងដ៏ល្បីរូបនេះ បានបង្ហោះរូបភាពមង្គលការរួមអតីតស្វាមី អមដោយពាក្យពេចន៍លេងសើចដាក់ប្ដី បង្កើតបរិយាកាសរីករាយដូច្នេះថា «អ្នកណាប្រាប់ថា ខ្ញុំមានប្រពន្ធ ខ្ញុំនៅកំលោះតើ ហិហិ» ក្រោយឃើញបែបនេះ មានមនុស្សមិនតិចទេដែលច្រណែននឹងសុភមង្គលរបស់គ្រួសារនេះ ហើយមានអ្នកខ្លះក៏បានជូនពរឲ្យអ្នកទាំងពីររួម និងកូនៗមានក្ដីសុខ និងសុភមង្គលបែបនេះជារៀងរហូត។