ភ្នំពេញ៖ នៅមិនទាន់មានដំណឹងរកឃើញ បុរសដែលអាចផ្ញើជីវិតទៅថ្ងៃអនាគតផងនោះ តារាចម្រៀងល្បីផ្នែកចម្រៀងមនោសញ្ចេតនានិងបុរាណទើបបរាជ័យចំណងជីវិតពាក់កណ្តាលអាពាហ៍ពិពាហ៍ នាង ស៊ុន ស្រីពេជ្រ បានធ្វើឲ្យការភ្ញាក់ផ្អើលពីសារបង្ហាញថា «ចាស់ហើយពេលណា មាននឹងគេ» ។ កន្លងមកតារាចម្រៀងជាប់ងារមេម៉ាយខាន់ស្លាជាកូនស្រីអ្នកកំប្លែងជើងចាស់ លោក តាសង់ស៊ីស កញ្ញា ស៊ុន ស្រីពេជ្រ តែងត្អូញថា ស្រឡាញ់ និង ចង់បានកូនដូចមិត្តរួមអាជីពមួយចំនួន។

ម៉្លោះហើយ តារាចម្រៀងផលិតកម្មថោន ស៊ុន ស្រីពេជ្រ បានទាញយករូបក្មេងពីអ៊ីនធើណែត យកមកបង្ហោះ ទាំងមិនថា ក្មេងនោះឈ្មោះអ្វី? នៅទីណា? ជនជាតិអ្វីទេ? ប៉ុន្តែដោយសារក្មេងស្រីតូចម្នាក់នេះ មានមុខមាត់ស្អាតគួរឲ្យក្នាញ់ ។ សារដ៏ស្រួចស្រាលរបស់តារាចម្រៀងដែលបែកបាក់ស្នេហាកាលពីកន្លះឆ្នាំមុន ស៊ុន ស្រីពេជ្រ ធ្វើឲ្យអ្នកគាំទ្រសាទរនឹងបំណងនេះ ថែមទាំងជូនពរឲ្យរកបានបុរសល្អជាដៃគូ ដើម្បីឆាប់រៀបការ និងមានកូនឲ្យបានច្រើន ។ គេចាំបានថាមួយរយៈមុន ស៊ុន ស្រីពេជ្រ បានភ្ជាប់ពាក្យជាមួយបុរសម្នាក់ជាមន្ត្រីរាជការតែក្រោយមកបានបែកបាក់ទៅវិញ ៕