ភ្នំពេញ៖ ភ្ជាប់និងរូបថតអង្គុយមុខរណ្តាប់ដង្វាយសាសនា ស្លឹកចេកកាច់ក្បាច់ចេញជាផ្កា ទ្រផ្កាឈួកក្រពុំពណ៌ស្វាយ ឆ្លុះទៀនពណ៌លឿន កញ្ញា សុគន្ធ នីសា ក្នុងទឹកមុខបែបក្រៀមក្រំ អមដោយហេតុផលជាច្រើន។ ចុងឆ្នាំ២០១៧ នេះត្រូវបានមជ្ឈដ្ឋានមហាជនដាក់ងារឲ្យថា គឺជាវេលាជម្រះស្រមោលស្នេហ៍អតីតកាល រវាងតារាចម្រៀងល្បី កញ្ញា សុគន្ធ នីសា និងអតីតគូស្នេហ៍កវីសុខ ជំនោរ ដែលពួកគេទាំងពីបានដាក់វេលា សម្រេចចិត្តក្រាមផ្ទឹមនឹងគូស្នេហ៍ថ្មីរៀងៗខ្លួន។

តែយ៉ាងណាតារាចម្រៀង សុគន្ធ នីសា បន្ថែមសារលេចប្លែកៗបង្ហាញពីអារម្មណ៍សោកសៅ ទាំងថ្ងៃក្រាបផ្ទឹមបញ្ចប់ជីវិតនៅលីវជាមួយនឹងបុរសអាណិកជនខ្មែរអាមេរិកនោះ ថ្មីៗនេះនាងក៏ធ្វើការបង្ហោះសារដែលភ្ជាប់រូបរណ្តាប់​ដង្វា​យ​សាសនា រួមជាមួយនឹងហេតុផលជីវិតជាច្រើន។ ដែលក្នុងសារនេះនាងបានរៀបរាប់ថា«មុននឹងតាំងចិត្តថាធ្វើអ្វីមួយ យើងប្រហែលជាត្រូវការយ៉ាងហោចណាស់១០ហេតុផលដើម្បីចាប់ផ្តើម តែបើថ្ងៃណាមួយមានចិត្តចង់បោះបង់វាវិញ យើងគួរតែត្រូវការយ៉ាងហោចណាស់១០០ហេតុផលដើម្បីបញ្ឈប់វា ព្រោះកុំងាយបោះបង់អ្វីដែលយើងបានចាប់ផ្តើមតស៊ូនឹងវាប្រសិនបើយើងមិនទាន់ច្បាស់ថាយើងបានខំប្រឹងអស់ពីសមត្ថភាពនោះទេ»។

ខណៈមហាជនក៏គិតថា សារដែល សុគន្ធ នីសា បង្ហាញនេះ គឺនាងចង់បង្ហាញថា ការសម្រេចចិត្តទទួលយកអនា​គត់ ទំនងមិនពិបាក ដូចការចម្រេចបញ្ចប់វានោះទេ ព្រោះថា ជីវិតនាងក៏ធ្លាប់សម្រេចចិត្តបញ្ចប់រឿងមួយ ដែលនាងបានជួប ហើយរហូតពេលនេះ ហាក់នៅមិនទាន់ជ្រះស្រឡះក្នុងអារម្មណ៍អតីតកាលនោះ។