ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកនាង គង់ ច័ន្ទស្រីមំ និងស្វាមីលោក គឹម សីហា បានធ្វើពិ​ធី​បើ​កសម្ភោធ MOMO BY Sreymom សាខាថ្មីនៅចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។ អមដោយទិដ្ឋភា​ព​បើក​ស​ម្ភោ​ធ MOMO BY Sreymom សាខាទី៣នេះ ដែលមានវត្តមានមិត្តភក្កិអ្នកជំនួញនិងមិត្តភក្កិសិល្បៈរួមអាជីពល្បី​ៗ​ជាច្រើនចូលរួមនោះ ថៅកែហាង MOMO BY Sreymom ដែលជាតារាសម្តែងល្បី អ្នកនាង គង់ ច័ន្ទស្រីមុំ ក៏លើកមកបង្ហាញពីគម្រោងស្វែងរកភូមិកូនក្មេងផងដែរជាចំណងដៃជីវិតប្តីប្រពន្ធប្រសូត្រក្រោមពិធីរៀបអាពាហ៍ពិពាហ៍មានអាយុកាលជាង២ឆ្នាំនោះ។

ក្នុងនោះអ្នកនាងពោលថា«កូនគឺចង់បានដែរហើយ បើរវល់ការងាររកស៊ី មានតែចាំតាមដំណឹង ពេលណាពេលនឹងសិន»។ ស្ថិតនិងវ័យក៏នៅក្មេងសម្រស់ក៏ស្រស់ផូផង អ្នកនាង គង់ ច័ន្ទស្រីមំ បានពោលបន្តថា «សំខាន់ពង្រឹងជំនួញឲ្យល្អតទៅទៀត។ បើមានកូនពេលនេះ ក៏មិនបដិសេធដែរ ហើយពិតជារំភើប ខំថែទាំឲ្យល្អដើម្បីអនាគតទាំងអស់គ្នា»៕