ភ្នំពេញ៖ បន្ទាប់ពីលេចឮថាតារាសម្តែង និងជាម្ចាស់ផលិតកម្មអ្នកនាងបូនីតា ដាដេណាត្រូវស្វាមីជនជាតិអារ៉ាប់ បង្ខាំងទុកនៅក្នុងផ្ទះមិនឲ្យចេញទៅណានោះ ធ្វើឲ្យអ្នកនាងបាត់មុខពីបណ្ដាញសង្គមហ្វេសប៊ុកអស់ មួយរយៈ។

តែបើយោងតាមទំព័រហ្វេសប៊ុករបស់អ្នកនាងឃើញថាថ្មីៗនេះអ្នកនាងបានបង្ហោះរូបភាពសប្បាយចិត្តជាច្រើនខណៈពេលដែលអ្នកនាងបានចេញមកក្រៅ ថែមទាំងសរសេរនូវពាក្យពេចន៍មួយចំនួនថា«ដឹងថាហួស ហើយយូៗបានចេញមកក្រៅផ្ទះម្ដង»។ នេះជាអត្ថន័យដែលបញ្ជាក់ថាអ្នកនាងពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានចេញមកខាងក្រៅក្រោយពេលអ្នកនាងត្រូវបានប្ដីបង្ខាំងទុកក្នុងផ្ទះ និងចង់ឧ្យអ្នកនាងឃ្លាតឆ្ងាយមនុស្សជុំខ្លួនរួមនឹងការងារសិល្បៈ៕