កំពង់ចាម ៖ ផ្ទុះការចែករំលែកយ៉ាងខ្លាំង ស្របពេលដែលគណនីហ្វេសប៊ុកមួយឈ្មោះ បូរ៉ា សុខឡេង បានបង្ហោះដំណឹងដ៏សែនរន្ធត់ រួមជាមួយការសោកស្ដាយយ៉ាងខ្លាំង ខណៈត្រូវបាត់បង់កូនប្រុសស្រីដែលកំពុងពេញស្រលាញ់ ដោយសារហូប​ស្ករ​គ្រាប់២-៣គ្រាប់ប៉ុណ្ណោះ ម្យ៉ាងមកពីការមិនយកចិត្តទុកដាក់​ចំពោះចំណី​អាហារដែល​កូនការបរិភោគ។

ដោយប្រភពគណនីខាងលើបានរៀបរាប់ភ្ជាប់ទាំងរូបភាពយ៉ាងដូច្នេះថា «បងប្អូនមាន​កូនតូចចកុំអោយស៊ីស្ករនេះកូនខ្ញុំពុលទាំងពីរហើយ 08 01 2020 ស្ករនេះ​មានលក់​នៅកំពង់ចាមយើងនឹង»។ ទន្ទឹមនោះដែរ មហាជនជាច្រើន​ក៏បានសម្ដែងនូវការ​សោក​ស្ដាយពេកក្រៃ ព្រមទាំងបានផ្ដាំផ្ញើអាណាព្យាបាលគ្រប់រូបត្រូវតែប្រយ័ត្ន ហើយ​បើជៀសបានគួរតែជៀសពេលដែលកូនៗសុំលុយទិញអ្វីហូប គួរតាមដានផង៕