ភ្នំពេញ ៖ អតីត បេក្ខជនប្រលង X factor Cambodia រដូវកាលទីមួយកញ្ញា លៀង ចាន់​ឡា ក្រោយស្ងាត់បាត់មុខមួយរយៈ និងទើបទទួលឱកាសចូលក្នុងផលិតសិល្បៈខ្មែរ រប​ស់​លោក ហេង ឡុង នោះ ថ្មីៗនេះនាងក៏បានបង្ហោះរូបភាពពីរសន្លឹក ក្នុងគណនីហ្វេ​ស​ប៊ុ​ករបស់ខ្លួន ដោយបញ្ចេញសម្រស់របស់ខ្លួន ហើយនាងក៏បានសរសេររៀបរាប់ថា «សុំ​ញ្ចេ​ញហើយអត់លាក់ ទៀតទេព្រោះថាលើលោកគ្មានទេអាថ៌កំបាំងមែនទេបងប្អូន»។

ក្រោយពីបានបង្ហោះរូបបញ្ចេញសាក់ និងដើមទ្រូងធំដ៏ស្រស់ស្អាតរបស់ខ្លួនហើយនោះ​ស្រាប់តែក្នុងបណ្តាញសង្គមជាច្រើនបានចូលមកបញ្ចេញយោបល់ និងរិះគ​ន់ទៅ​លើរូ​បនាង យ៉ាងចាស់ដៃ រហូតដល់ពេលនេះ លៀង ចាន់ឡា អន់ចិត្តនឹងអ្នកចូ​លចិ​ត្តរិះ​គន់​បែបជាន់ពន្លិច និងបានឆ្លើយតបភ្លាមៗមិនចាំស្អែកថា «ចូលចិត្តជាន់ពន្លិច​គ្នាណា​ស់​មែ​នទេ ខ្មែរដូចគ្នាសោះចូលចិត្តជាន់ពន្លិចគេម៉េះបើប៉ះចំគ្រួសារនាក់​វិញនាក់គិ​តម៉េ​ចជូ​ន​ម​នុស្សមួយចំនួនដែលចូលចិត្តជាន់ពន្លិចគេ»៕