ភ្នំពេញ៖ ថ្មីៗនេះអ្នកនាង ឆ យី ស្ថិតក្នុងចំពិធីរៀបមង្គលការប្អូនស្រីបង្កើតនាងបានបញ្ចេញសាច់ដើមទ្រូងដ៏សិចស៊ី ដែលឆ្លុះឲ្យឃើញនៅចន្លោះចង្អូរកេរ្តិ៍ខ្មាស់ស្រ្តី ពីសាក់រូបកំពូលប្រាសាទ ពីម៉ូដរ៉ូប អត់ពាក់អាវទ្រនាប់ក្នុង។ខណៈអ្នកមេម៉ាយកូនមួយអត់ខាន់ស្លា សម្ផស្សនៅខ្ចីរូបនេះ ក៏បង្ហាញ វាចារមិនខ្វល់មតិរិះគន់ ចេញបញ្ចេញកេរ្តិ៍នេះដែរ។ គួររំលឹកថា កាលពីកន្លះទស្សវត្សមុននេះ ដែលកាលនោះ ក្នុងដំណើរចូលរួមកម្មវិធីអាណាចក្រតារា អ្នកនាង ឆ យី ដែលនៅងារជាកញ្ញា តារាសិចស៊ី នាងក៏ធ្លាប់រងនូវមតិមហាជនរិះគន់យ៉ាងចាស់ដៃ ខណៈដែលនាង គ្រង់រ៉ូបពណ៌ក្រហម បញ្ចេញសម្រស់ដើមទ្រូងសិចស៊ី បិទបាំងតែចុងនៃចំណុចកេរ្តិ៍ស្រ្តី។

តែយ៉ាងណា ជាថ្មី ពីរូបភាពដ៏សិចស៊ីចំហទ្រូងបញ្ចេញឲ្យឃើញស្នាមសាក់កំពូលប្រាសាទនៅតំបន់ពិសេស ក្រោយដំណើរវិវឍ្ឍកាលនៃស្រ្តី ក្លាយជាអ្នកមេម៉ាយសាច់នៅខ្ចីនេះ ក៏ត្រូវតារារូបនេះ ហាក់មិនញញើតនឹងមតិរិះគន់ដូចកាលកន្លះទស្សវត្សមុននោះដែរ។ ដោយនាងពោលក្នុងភាពក្លាហានថា«នាងខ្ញុំមិនសូវជាខ្វល់ទៅ នឹងការរិះគន់ប៉ុន្មានទេ សម្រាប់រូបសាក់នេះ»។ ក្នុងជំហ៊មិនខ្វល់សំដីរិះគន់នោះ អ្នកមេម៉ាយកូនមួយ ទាំងមិនធ្លាប់រៀបការប្តីរូបនេះ ក៏ពោលទៀតថា «ព្រោះថាវាជាចំណូលចិត្តរបស់នាងខ្ញុំ ហើយរូបសាក់ក៏មានច្រើនកន្លែងដែរនៅលើកាយរបស់ខ្ញុំ។ ម្យ៉ាងវិញទៀត ការចាក់សាក់នេះ ក៏ជាផ្នែកនៃសិល្បៈមួយដែរ»។