ភ្នំពេញ ៖ តារាចម្រៀង លោក សុខ មេសា ហៅ នាយ ចឺម កាលពីជាងមួយ​ខែមុន​នា​យ​បា​នរងនូវហិង្សា ខណៈមិនយូរប៉ុន្មាន តារារូបនេះ បានបញ្ចេញបទចម្រៀងថ្មីមួយបទ ដែ​​លមានអត្ថន័យ ដូចទៅនឹងបញ្ហាដែលទើបតែជួបពិតៗ គឺស្នេហ៍រកតែស្រីស្អាតៗ តែ​ជារប​ស់គេទាំងអស់។

ក្នុងនោះដែរ តាមរយៈវីដេអូចម្រៀងមួយបទនោះ មានចំណងជើងថា« ស្ទាវអត់លិឍ» ដែ​​លមានចង្វាក់ភ្លេងញាក់កន្ដ្រាក់អារម្មណ៍ ស្ដាប់ទៅជក់ដិតអារម្មណ៍ អមដោយអ​ត្ថន័​យ ញ៉ែប៉ះសង្សារគេ។ យ៉ាងណាមិញ ដោយសារតែបទចម្រៀងនោះ មានទាំងអត្ថន័យ និងភ្លេងពិរោះប្លែកបែបនេះហើយ ទើបធ្វើឲ្យ វីដេអូចម្រៀងថ្មីរបស់ នាយចឺម មួយ​ប​ទ​នោះ បានផ្ទុះការគាំទ្រយ៉ាងខ្លាំង៕