ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ លើទំព័រហ្វេសប៊ុករបស់​ក្រសួងធន​ធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសឱ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ដោយនៅថ្ងៃទី១៥ ស្អែកនេះ ដល់ថ្ងៃទី២០ ខែមករា កម្ពុជានឹងជួបអាកាសធាតុត្រជាក់​ខ្លាំង ជាពិសេសបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានខេត្តឧត្តរមាន​ជ័យ ព្រះវិហារ រតនគិរី មណ្ឌលគីរី និងប៉ៃលិន អាកាសធាតុត្រជាក់អាចឈាន​ដល់​១៧អង្សារ។ អាស្រ័យដូចបានជម្រាបខាងលើ សូមបងប្អូនបង្កើតការប្រុងប្រយ័ត្ន ថែទាំសុខភាពឱ្យបានល្អប្រសើរ ជៀងវាងកើតហានិភ័យជាយថាហេតុ៕