ភ្នំពេញ ៖ ក្រោយពីមានភាពច្របូកច្របល់ក្នុងគ្រួសារជួបទុក្ខ និងមានការបន្ទុចបង្អាក់​ពី​សំណាក់មហាជនមួយចំនួន រឿងក្ដីម្ដាយក្មេកក្លាយជាឃាតកស្លាប់គូស្នេហ៍​យ៉ាង​ព្រៃ​ផ្សៃព្រោះរឿងប្រច័ណ្ឌ ពេលនេះស្វាមី តារាចម្រៀង ពេជ្រ សូលីកា ក៏បានបង្ហាញ​អារម្មណ៍​ខកចិត្តយ៉ាងខ្លាំង ព្រោះក្ដីសុបិនចង់អង្គុយមើលមេឃស្រស់ស្អាតនៅកម្ពុជា ដែលជាកន្លែងសន្តិភាព។

ដោយបុរសជាស្វាមីតារាចម្រៀងទ្រនំហង្សមាសរូបនេះ បានបង្ហាញសំណេរ​យ៉ាង​ដូច្នេះថា «ខ្ញុំមានក្ដីសុបិន ដែលថ្ងៃមួយខ្ញុំ នឹងបានអង្គុយមើលមេឃ ដ៏ស្រស់ស្អាត​នៅក្នុងប្រទេសកម្ពុជា។ ដែលជាកន្លែងដែលមានតែសន្តិភាព តែវានៅតែមានរឿងរ៉ាវ និងភាពច្របូកច្របល់ វាជាកន្លែងដែលបានរីកដុះដាល ទៅជាចង្កោមមួយ​ក្នុង​សិល្បៈ​ខ្មែរ តែមួយគត់ ដែលនិយាយពីយើងសព្វថ្ងៃនេះ ហើយនេះជាអ្វីដែលខ្ញុំបានឃើញ។ ខ្ញុំសង្ឃឹមថា យើងនឹងចែកចាយរឿងរ៉ាវណាមួយដែលល្អ សម្រាប់ព្រះរាជា​ណាចក្រ​ដ៏អស្ចារ្យ របស់ប្រទេសកម្ពុជាយើង។ តែសម្រាប់ពេលនេះ ខ្ញុំមានការសោកស្ដាយ ដែលមានផ្នែកព័ត៌មានខ្លះ មិនបានផ្ដោតទៅលើខ្លឹមសារនៃអត្ថបទ និងរាយ​ការណ៍​នូវអ្វីដែលជាការពិត ហើយមិនបានធ្វើការស្រាវជ្រាវឲ្យបានម៉ត់ចត់។ ប៉ុន្តែផ្ទុយទៅវិញបង្កើតឲ្យមានរូបភាពខុសទៅនឹងអ្វីដែលខ្ញុំមិនអាចនឹកស្មានដល់ បែរជាបង្កើតឲ្យមានការជ្រួលច្របល់ទៅវិញ។

ខ្ញុំសង្ឃឹមថា យើងរីករាយក្នុងការធ្វើអ្វីមួយ ដែលវាជារឿងរ៉ាវប្លែកៗ ជាច្រើន ដែលបង្កើតឡើងដោយប្រើនូវគំនិត នាពេលអនាគត ចេះបង្កើតនូវទស្សនវិស័ សុទិដ្ឋិនិយម នាពេលអនាគត ទៅកាន់ក្មេងៗជំនាន់ក្រោយ។ យើងត្រូវបដិសេធ​នូវអ្វីដែលជាពេលនេះ ដើម្បីឈានរកអ្វីដែលយើងអាចធ្វើទៅបាន»។