ភ្នំពេញ ៖ មុននេះបន្តិចលើគណនីហ្វេសប៊ុករបស់លោកស្រី ចន ច័ន្ទលក្ខិណា តារាសម្ដែងល្បីឈ្មោះ បានបង្ហាញនូវអារម្មណ៍សោកសៅក្រៃលែង ក្រោយពីផ្ទុះ​ករណីឃាតកម្មយ៉ាងអាណោចអាធ័ម ដែលជនដៃដល់ត្រូវជាម្ដាយរបស់តារាចម្រៀង ពេជ្រ សូលីកា និងសម្រែកស្រែកយំដោយភាពឈឺចាប់របស់ក្រុមគ្រួសារនៃសព។

ទន្ទឹមនោះដែរលោក ចន ច័ន្ទលក្ខិណា ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំយ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះគ្រួសារសពផង សូមវិញាណក្ខន្ធបងស្រីបានទៅកាន់​សុគតិភព ហ៊ឹម អ្នកត្រូវគេសំលាប់ និង សម្រែកស្រែកយំដោយភាពឈឺចាប់ស្តាយ​ស្រណោះរបស់ក្រុមគ្រួសារសពដោយសារបាត់បង់កូន ប្អូន និង ក្មួយ ត្រូវបានលែង​មានអ្នកចូលរួមរំលែកទុក្ខ បែរជានាំគ្នាឈ្លោះប្រកែកតវារឿង​ការទាញយកឈ្មោះ និងរូបភាពអ្នកល្បីមកពាក់ព័ន្ធ»។

លើសពីនេះ គូស្នេហ៍លោក ហេង ឡុង ក៏បាន​បន្តទៀតថា «ពិតណាស់ថាកូនជន​ល្មើសមិនពាក់ព័ន្ធនឹងឃាតកម្មនេះ តែកូនជន​ល្មើសគឺជាបុគ្គលល្បី យើងក៏អាណិត​គាត់ដែលត្រូវជួបរឿងបែបនេះ យើងអាចផុស ខមិនលើកទឹកចិត្តគាត់តែមិនគួរនាំគ្នា​ប្រកែកយកឈ្នះចាញ់ដោយប្រើពាក្យជេរបញ្ចោរគ្នាក្នុងវេបសាយព័តមានឬការបង្ហោះជាសាធារណះរបស់អ្នកទេ គួរយល់អារម្មណ៍​គ្រួសារ​អ្នកស្លាប់​ដែលមិនមែនជា​បុគ្គល​ល្បីផង ព្រោះកូន ប្អូន និងក្មួយរបស់គេត្រូវ​គេសំលាប់ណា ហើយក៏មិនមែន​សុខៗជន​រងគ្រោះទៅឈ្លោះ​ប្រកែកឬបង្ករអោយ​មានវិវាទរហូតដល់ត្រូវគេសំលាប់ទេ គាត់គឺជា​ជនរងគ្រោះដោយពិតប្រាកដ»។