កំពង់ចាម ៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ មានរឿងរ៉ាវបង្កការភ្ញាក់ផ្អើល មួយកើតឡើង ករណីសាឡង់ដឹកគ្រួស បើកបរខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកទូក នេសាទបងប្អូនខ្មែរឥស្លាមមានគ្នា៣នាក់ បណ្ដាលឲ្យរងរបួសប៉ោងភ្នែកយ៉ាងដំណំ។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យមានឈ្មោះ វុធ ណារ៉ូត ភេទប្រុស អាយុ១៦ឆ្នាំ ចំណែកជនរងគ្រោះទាំង៣មានឈ្មោះ លី សេត អាយុ៣៥ឆ្នាំ និង ប្រពន្ធ ឈ្មោះម៉ាត សាគីរ៉ស ភេទស្រី អាយុ៣៥ឆ្នាំ ព្រមទាំងកូនស្រីអាយុ៥ខែ ឈ្មោះអា រីណាស់ យោងតាមគណនីហ្វេសប៊ុកឈ្មោះ David Choun បានបង្ហោះបន្ថែមដំណឹងជុំវិញ រឿងរ៉ាវខាងលើទាមទារយុត្តិធម៌ឲ្យជនរងគ្រោះ ខណៈមិនទាន់ទទួលបានសំណង ពីជនបង្កក្នុងសំណេរដូច្នេះថា«សូមអាជ្ញាធររកយុត្តិធម៌ ឲ្យអ្នកភូមិ១៣ ឃុំកោះសូទិន ខេត្តកំពង់ចាមឲ្យបានត្រឹមត្រូវ ព្រោះសាឡាងដឹកខ្សាចបុក ទូកនេសាទរបស់គាត់ហើយអាង តែខ្លួនអាងអ្នកមានអំណាចយកខ្នងមកគៀបសង្កត់ក្រុមគ្រួសារគាត់ទៀត»៕