ភ្នំពេញ៖ វាផ្ទុយស្រឡះ ពីភាសាសង្គមតែពោលថា កូនៗប្រុសស្រីសម័យថ្មី ភ្លើភ្លើន​និង​សង្គមទំនើប ខ្លះក៏ភ្លេចខ្លួននិងការសប្បាយ ភ្លេចការសិក្សា លង់នូវអបាយមុខ នាំទុក្ខគ្រួសារ លក់មុខអ្នកមានគុណជាដើម។ តែរឿងដ៏អាម៉ាសលើគ្រួសារដូចគ្នា បែបកើតឡើងលើតារាចម្រៀង ពេជ្រ សូលីកា ខណៈនាងមិនបានប្រព្រឹត្ត​អ្វីឆ្គង​និង​សង្គមឡើង នាងអាម៉ាស ដោយមនុស្សចាស់ឈ្មោះជាម្តាយបង្កើតវ័យជិត៥០ឆ្នាំ កើតចិត្តទោសៈ សម្លាប់មនុស្សឥតញញើតដៃ។ យ៉ាងណា ធម៌ព្រះពុទ្ធលោកសម្តែង​ហើយថា អ្នកណាប្រព្រឹត្តអ្នកនោះនិងទទួល ។

មិនខុសទេនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ព័ត៌មានបានបង្ហាញពីការវិវឍ្ឍន៍នៃ​និតិវិធីច្បាប់ ដោយបង្ហាញច្បាស់ៗថា «កម្លាំងនគរបាលខណ្ឌមានជ័យ បានបញ្ជូនខ្លួន​ស្ដ្រីឃាតកជាម្ដាយបង្កើត តារាចម្រៀង ពេជ្រ សូលីកា ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីឃាតកម្ម»៕