កំពង់ធំ៖ ទិដ្ឋភាពដ៏មហាសែនសង្វេកស្ទើរតែស្រក់ទឹកភ្នែក ស្របពេលដែលកុមារជា​ច្រើននាក់ ព្រមទាំងលោកគ្រូនៃសាលាថ្នាក់មតេ្តយ្យ «សំបួរ» បានលើកដៃសុំជំនួយ​ពីសប្បុរសជនជិតឆ្ងាយ លះបង់កាហ្វាមួយកែវដើម្បីសាងសង់ ដ្បិតសាលា​ដែលរៀន​រាល់ថ្ងៃមានត្រឹមតែដំបូលឈើពុកទ្រុឌទ្រោម ល្ហល្ហេវគ្មានជញ្ជាំងបាំងជិតគួរស្រណោះ ខណៈសុវត្តិភាពក៏មិនមានល្អផងដែរ។

តាមរយៈហ្វេសប៊ុករបស់ស្រីស្រស់ឈ្មោះ នារី ចិត្តធម៌ បានរៀបរាប់ភ្ជាប់ទាំង​រូបភាព​យ៉ាងដូច្នេះថា «  អាចទេ​ សុំត្រឹមម្នាក់​១$ ដើម្បីសាងសង់សាលាមតេ្តយ្យនៅសំបួរ? ដូចបងប្អូនបានឃើញហើយ​ សាលាចាស់ទ្រុឌទ្រោម​ ឈើពុកៗគ្មានជញ្ចាំង​ មើល​ទៅមិនមានសុវត្ថិភាពទាល់តែសោះ នាងខ្ញុំសូមអំពាវសប្បុរសជន​មេត្តាជួយ​ជាថវិកា​ដើម្បីសាងសង់សាលានេះផង តិចក្តីច្រើនក្តី​ តាមសទ្ធារជ្រះថ្លា​ សាលានេះ​ស្ថិក្នុង​ភូមិសំបួរ​ ឃុំព្រៃគុយ​ ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ​»៕