ភ្នំពេញ៖ តារាចម្រៀង នាយ ចឺម ឃើញថា នាពេលបច្ចុប្បននេះ តារាចម្រៀងរូប នេះកំ ពុងលើកូដយ៉ាងខ្លាំង ពីសំណាងមហាជន ក៏ជាអ្នកគាំទ្រផ្ទាល់របស់នាយផងដែរ ។ ព្រម​គ្នានេះ នាយ ចឺម ក៏បង្ហាញមុខគូស្នេហ៍ ជាអាតិតបរវកញ្ញាមួយរូប ដែលធ្លាប់បា​នតំណា​ងឲ្យកម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិ ។

ក្នុងភាពចង់ចាំ នារីនៅស្និទនាយ ចឺម តារាចម្រៀងយុវវ័យល្បី ឈ្មោះនាងគៀត បេឡា ( ហៅ​ ហ្វា ហ្វា ) ជាអតីតបរវកញ្ញាចក្រវាល ក៏លេចដំណឹងដ៏គួរឲ្យសរសើរមកថា សង្សា​នា​យ ចឺម រូបនេះ កំពុងរៀបខ្លួនថែសម្ផស្ស និងសិក្សាក្បូនតម្រាបែប្រពៃណីខ្មែរ ដើម្បី​ស្ពា​​យ​ចំណេះនិងសម្ផស្ស ធ្វើជាតំណាងជាតិឲ្យកម្ពុជា ។ ដោយនាងប្រ​កា​ស«ខ្លួន​និងម​កដាក់ពាក្យចូលរួមប្រកួត បរវរកញ្ញាចក្រវាល កម្ពុជា ២០២០ ផងដែរ»។

គៀត បេឡា ( ហៅ ហ្វា ហ្វា ) ដែលគ្រប់គ្នាដឹងថា ពេលនេះ នាងជាគូស្នេហ៍របស់ នាយ ចឺ​ម ។ ហ្វា ហ្វា ក៏ជា អតីតបរវរកញ្ញា ដែលតំណាងជាតិឲ្យកម្ពុជាក្នុងការប្រកួត Miss Cos​mos World កាលពីឆ្នាំ ២០១៨ ផងដែរ ( Top8 Miss Cosmos World 2018 in Q&A semifinals ) ហើយក៏ចាំមើលទាំងអស់គ្នាផងដែរ ថានាងអាច នឹងគ្រងមកុដ បរវរកញ្ញា ចក្រវាល កម្ពុជា ២០២០ បានដែរ ឬយ៉ាងណា ៕