កណ្ដាល៖ កង្វល់កសិផល ចេញពីញើសឈាមខ្មែរ មិនមែនទើបតែដើម២០២០មាន កសិករដាំខ្ទឹមនៅតំបន់ស្រុកស្អាងម្នាក់ទេ ទួញទ្រហោយំ រៀបរាប់ពីក្តីកង្វល់ផលិផល​កសិកម្មផលិតបានលក់បានតម្លៃថោកឬគ្មានទីផ្សារ ដែលនាំរូបគេបង្វិលលុយចំណូល មិនស្មើនិងបំណុក រហូតទួញថាវ័ណ្ធកនិងបំណុលធនាគារ ។ រំលឹកដល់រឿងកសិផល កសិកម្មកម្ពុជា ពោលគឺខ្មែរមួយនគរគឺត្រូវការជាចាំបាច់​មកដោះស្រាយជាចំណីអាហារ បន្លែបង្កាចំអែកក្រពះតាមតម្រូវការប្រចាំថ្ងៃ ទាំងទិន្នន័យនាំចូលបន្លែ បង្កាឬហៅថា កសិផលនាំពីបរទេសមួយមុខ មួយថ្ងៃមិនក្រោមចំនួន៥០តោន ដែលនាំឲ្យផលិតផលក​សិកម្មក្នុងស្រុកស្ទើតែបាត់បង់ទីផ្សា។

ទីផ្សាដ៏មហាខើចខ្លីដំណាំចំណីអាហារប្រចាំថ្ងៃរបស់កូនខ្មែរនេះ នៅដើមឆ្នាំ២០២០ ទឹករាស្រ្ត ចំណាយកំលាំងនិងដើមទុកវាលម៉ឺនដុល្លារលើថ្នាលដំណាំខ្ទឹម ស្រក់​ទួញ​ភ័យនឹងបំណុលធនាគារ គ្មានវិនាទីល្ហែ។ ក្រោមតំណកទឹកភ្នែក គ្រួសារ​រករបប​ដាំខ្ទឹមនៅតំបន់ស្អាងបានពោលអន្ទងក្តីអណិតពីរាស្រ្តក្រីក្រដូចគ្នាថា «ខ្ទឹមស្លឹកឥឡូវ​ចុះថោកដោយតម្លៃ ១០០០រៀលក្នុងមួយគីឡូក្រាម ទីផ្សារមិនឡើងរួចសោះ»។

ថែមលើក្តីកង្វល់តម្លៃខ្ទឹមលើទីផ្សារចុះថោកខ្លាំងនេះ លោកបានពោលថា «ខ្ញុំបាន​ចំណាយ​ដើមទុនចុះណាស់ ក្នុងការដាំខ្ទឹម។ ពូជខ្ទឹមដែលដាំនេះទិញពីគេក្នុង​តម្លៃ​ជិត២ម៉ឺនរៀលក្នុង១គីឡូ ហើយទំម្រាំដាំរហូតដល់ពេលដកលក់ឲ្យឈ្នួញ បាន​ចំណាយដើម ច្រើនដូចជាជីមានតម្លៃថ្លៃមិនចុះ សាំងក៏ថ្លៃមិនចុះ ករណីទាំងនេះ​ហើយធ្វើឲ្យពួកគាត់ជាកសិករប្រឈមមុខជំពាក់លុយធនាគារ។ លោកក៏បានស្នើដល់​រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម គួរតែមានវិធានការលើតម្លៃបន្លែ ពិសេស​នោះខ្ទឹម​ស្លឹកនេះធ្វើយ៉ាងមានតម្លៃសមរម្យ ដើម្បីឲ្យប្រជាកសិករជាអ្នក​ដាំមានកំលាំង​ចិត្តដាំ៕