ភ្នំពេញ៖ អតីតតារាសម្តែងអ្នកនាង ផ្កាយ វលក្ខណ៍ បន្ទាប់ពីបាត់វត្តមានក្នុងវិថីសិល្បៈជាង៧ឆ្នាំ សម្ងំសាងសុភមង្គលគ្រួសារយ៉ាងកក់ក្តៅ ជាមួយស្វាមីជាឧត្តមសេនីយ៍ (ផ្កាយ៣) សុខ ខេមរិន្ទ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ។ ជាមួយនឹងពាក្យរន្ទឺ អតីតតារាសម្តែង នាង ផ្កាយ វលក្ខណ៍ ដែលលែងខ្វល់និងការងារ លក់កាយវិកា បន្ទាប់ពីត្រូវបានស្វាមីពាក់ផ្កាយបីលើស្មា បានថ្នាក់ថ្នមស្រឡាញ់ជាងកែវភ្នែក មិនឲ្យនាងលំបាក ក្រៅពីមើលថែទាំកូនចៅនៅក្នុងរង្វង់គ្រួសារ។

 

ខណៈនៅយប់ថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០១៧នេះ អតីតតារាភាពយន្តរូបនេះ ក៏ត្រូវបានស្វាមីរៀបចំជូននូវពិធីខួបកំណើតយ៉ាងឱឡារិកឲ្យនាងបានសប្បាយចិត្តកើនទ្វេរទៀតផង។ ជាមួយគ្នាក៏មានព័ត៌មានបង្ហើបថា «ស្វាមីបណ្តូលចិត្ត របស់អតីតតារាភាពយន្តល្បី ផ្កាយ វលក្ខណ៍ ចង់រៀបចំឲ្យភ្ញាក់ផ្អើល ទើបធ្វើឲ្យធំដុំតែម្ដងទៅ ព្រោះមានកម្មវិធីពិសេសជាច្រើនដែលស្វាមីរៀបផែនការពញ្ញាក់អារម្មណ៍ភរិយា»។ បើយោងតាមការបញ្ជាក់របស់តារូបនេះបានឲ្យដឹងថា«មានអី ស្រាប់តែគាត់(ស្វាមី) បានសាងភាពភ្ញាក់ផ្អើលជូនកាដូគ្រឿងពេជ្រមួយឈុតជិត៤ម៉ឺនដុល្លារ ហើយមានកាដូទូរស័ព្ទដៃ iPhone X មិនដឹងទៅកុម៉្មង់ពីពេលណានោះទេ»។