ព្រៃវែង ៖ បុរសម្នាក់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការ​នគរបាលជាតិ សហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសខេត្ត អធិការ​ដ្ឋាននគរបាលស្រុកស្វាយអន្ទរ រួមស្រុកមេសាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនកាលរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខណៈបានទិញកាំភ្លើងAK៤៧ស្វាយបត់ ដោយមានគម្រោងប្លន់អ្នកស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

តាមការឆ្លើយសារភាពពីបុរសឈ្មោះ ថន និធី អាយុ២០ឆ្នាំ នៅភូមិ៦ ឃុំជប់ ស្រុក​ត្បូង​ឃ្មុំ ខេត្តត្បូងឃ្មុំ ថាបានលក់អាវុធ ប្រភេទ AK៤៧ ស្វាយបត់ ០១ដើម អោយទៅឈ្មោះ ហ៊ន ណាង ដើម្បីរៀបចំគម្រោងប្លន់នៅស្រុកស្វាយអន្ទរពិតប្រាកដមែន ភ្លាមនោះ​សមត្ថកិច្ចក៏បានដកហូតអាវុធ AK ស្វាយបត់ និងគ្រាប់AKចំនួន៧គ្រាប់ផងដែរ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំយកមកប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ស្រុកស្វាយអន្ទរ ដើម្បី​សាកសួរ និងចាត់ការតាមនីតិវិធី៕