សៀមរាប ៖ កាលពីថ្មីៗនេះ តារាសម្ដែងអ្នកនាង ដាញ់ ម៉ូនីកា តួឯកក្នុងរឿងទុំទាវ និងរឿងបុរាណល្បីជាច្រើនផងនោះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ព្រមទាំងបង្ហាញការនឹករឭកជាខ្លាំងបន្ទាប់ពីឃើញវត្តមានអ្នកនាងជាថ្មីលើទឹកដីខេត្តសៀមរាប តាមរយៈរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមក្រោយបាត់មុខពីសិល្បៈអស់រយៈពេលយូរ។

យ៉ាងណាមិញតាមរយៈរូបភាពបង្ហាញយ៉ាងច្បាស់ពីសោភ័ណ្ឌភាពដ៏អស្ចារ្យនៃទឹកដីអង្គរ អមដោយស្នាមញញឹមយ៉ាងស្រស់ស្រាយពោរពេញដោយក្ដីសុខសុភមង្គលរបស់តារារូបនេះ ក្រោយឃ្លាតឆ្ងាយមាតុភូមិកំណើតច្រើនឆ្នាំ ក្នុងនោះផងដែរ នាងក៏ត្រូវបានគេសង្កេតឃើញថា នាងនៅរក្សាសម្ផស្សស្រស់ស្អាត រូបរាងដូចស្រីក្រមុំដដែល ទោះបីជានាងមានគ្រួសារ និងកូនហើយក៏ដោយ៕