ពោធិ៍សាត់ ៖ បុរសជាគ្រូពេទ្យស្ទើរភ្លើងម្នាក់ ត្រូវបានសមត្ថកិច្ចជឃាត់ ខ្លួនបញ្ជូន ទៅតុលាការ បន្ទាប់ពីបានចាក់ថ្នាំបណ្ដាលឱ្យស្លាប់អ្នកជំងឺ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ដែលស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពពីក្រុមគ្រួសារបានឱ្យដឹងថា បុរសរងគ្រោះមានអាយុ៧៤ឆ្នាំ មុនពេលកើត គាត់​បានរៀបខ្លួនបម្រុងទៅចម្ការ ប៉ុន្តែមានអាការៈចុកដើមទ្រូង ក៏បានមករកការ​ព្យាបាល​ពីគ្រូពេទ្យខាងលើ ហើយក៏ព្រមទទួលព្យបាល ភ្លាមនោះគ្រូពេទ្យស្ទើរភ្លើង​រូបនោះ​បានចាក់ថ្នាំម្ដង៤ម្ជុលលើអ្នកជំងឺ បានប្រហែលជា១០នាទី អ្នកជំងឺក៏កើតស្លេស្ម​ពេញ​បំពងក ហើយក៏បានដាច់ខ្យល់ស្លាប់តែម្ដង។ មកដល់ថ្ងៃទី១៥ ខែដដែល ដំណឹងក៏បាន​លេចឮដល់ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចុះមកសួរនាំ និងធ្វើកោសល្យវិច្ច័យ​យ៉ាង​ហ្មត់ចត់បំផុត ទើបដឹងថាគ្រូពេទ្យរូបនោះ ពុំមានច្បាប់អនុញ្ញាតឲ្យព្យា​បាលជំងឺពី​ក្រសួងសុខាភិបាល និងគ្មានសញ្ញាប័ត្រត្រឹមត្រូវ ក្នុងការព្យាបាល ទើបបណ្តាល​ឲ្យជនរង​គ្រោះស្លាប់បែបនេះ៕