ភ្នំពេញ ៖ ទោះបីមមាញឹកក្នុងវីថីសិល្បៈក៏ពិតមែន តារាចម្រៀងស្រីវ័យក្មេង សុវត្ថិឌី ធារិកាក៏ទទួលបានប្រជាប្រិយភាពខ្លាំងនៅលើវិថីមួយនេះដោយសារនាងមាន ទឹកដមសំនៀងយ៉ាងក្រអួនក្រអៅ ភាពរួសរាយរាកទាក់ អមដោយការតុបតែងខ្លួន បែបស៊ីវីល័យទាក់ទាញភ្នែកយុវវ័យផងដែរ។

យ៉ាងណាមិញអតីតបេក្ខជន Cambodian Idol បានបង្ហោះរូបភាពបង្ហាញពីភាពជោគជ័យ លើការសិក្សាររបស់ខ្លួនដោយនាងទទួលបានជ័យលាភីលេខមួយ ក្នុង កម្មវិធីប្រកួតប្រជែងតស៊ូមតិ ព្រមទាំងទទួលបានពានរង្វាន់ថែមទៀតផង ក្រោយឃើញបែបនេះ អ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរពីសមត្ថភាពរបស់នាងថា ជាមនុស្សមានទេព្យកោសល្យ ទើបនាងអាចជោគជ័យទាំងវិស័យសិល្បៈ និងការសិក្សា ព្រោះអាចបែងចែកពេលវេលាច្បាស់លាស់ទោះបី មានការមមាញឹកក្នុងការងារសិល្បៈយ៉ាងណាក៏ដោយ៕