ភ្នំពេញ ៖ នៅសល់ត្រឹម២ថ្ងៃទៀតប៉ុណ្ណោះ ​កញ្ញាម៉ូលីកា នឹងជំនួសពាក្យដោយ ”អ្នកនាង” វិញ ខណៈដែ​ល​មង្គល​ការ​របស់អតីតតារាចម្រៀងផលិតកម្មRockរូបនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨​ ខែ​មករា ឆ្នាំ២០២០ ខាង​មុខ​​នេះហើយនៅដឺព្រមៀ សេនធ័រ សែនសុខ អគារB។ បើទោះជាម៉ូលីកា មិនទាន់ហ៊ាននិយាយមុនថាកម្មវិធី​អាពាហ៍ពិពាហ៍របស់នាងនឹងអស្ចារ្យយ៉ាងណានោះ ប៉ុន្ដែរមហាជនអាចវាយតម្លៃ ថាពិធីនោះ​អាចចាត់ទុ​កជា​កម្ម​​វិ​ធីពិសេសសម្រាប់តារាសិល្បៈ នៅដើមឆ្នាំ២០២០ នេះដោយសារតែម៉ូលីកា ធ្លាប់បង្ហើប​ថានឹងត្រៀម​ចំណាយ​សម្រាប់កម្មវិធីទាំង មូលនូវទឹកប្រាក់ខ្ទង់១០ទៅ១៥ម៉ឺនដុល្លាឯណ្ណោះ។

តាមរយៈការអះអាងបែបនេះបញ្ជាក់ថាពិធីមង្គលការរបស់ស្រីស្អាតម៉ូលីកា និងប្រុសសង្ហារឆានុន ត្រូវបានគេ​សន្និដ្ឋានថាមានទ្រង់ទ្រាយធំស្រដៀង និងមង្គលការតារា៣ដួងកាលពីឆ្នាំ២០១៩គឺនាងឱក សុគន្ធ​កញ្ញា ,កែវ សីហា និសួស វីសា ។ទោះជាយ៉ាងណាម៉ូលីកា មិនដែលចង់ឲ្យ​គេប្រៀបធៀប​មង្គលកា​ររបស់នាងទៅ​តារា​ផ្សេង​​នោះទេដោយនាងធ្លាប់វាចារថានឹងធ្វើទៅតាមសម្ថភាពដែលខ្លួនមាន។

​​ម៉ូលីកា បានឲ្យដឹងថាពិធីមង្គលការរបស់នាង​នឹងរៀបចំតាមក្បូនខ្នាតប្រពៃណីខ្មែរ​ទាំងអស់ហើយក៏​មានតារា​សិល្បករមួយចំនួនដែលនាងបានអញ្ជើញ​ឲ្យចូលរួម​ផងដែរ។ថៅកែដែលទស្សនិកជនថាស្រីស្អាតចិត្តល្អធ្លាប់បង្ហាញទឹក​ចិត្តសប្បុរស​ធម៌ជាច្រើនលើកមកហើយនោះថាទោះជានាងមានស្វាមីក៍ដោយតែនៅមិនចោលអាជីពសិល្បៈទេគឺត្រៀមនឹងចេញបទចម្រៀងដែលធ្វើដោយខ្លួនឯងនាពេលវេលាសមស្របណាមួយ។ដោយឡែកការត្រៀមដឹកដៃស្វាមីទៅក្រេបចន្ទទឹកឃ្មុំ(Honey Moon)នៅទីណានោះមិនទាន់ត្រូវបានម៉ូលីកា បង្ហើបមុនថ្ងៃរៀបការឡើយ ខណៈដែលនៅលើបណ្ដាញសង្គមវិញកន្លងមកម៉ូលីកា តែងតែចែកចាយ(Share)រូបក្មេងស្រីCute Cuteដែលទំនងដូចជានាងរៀបគម្រោង​យកកូនភ្លាមៗហើយកូនដំបូងរបស់នាង​គឺចង់បានកូនស្រីតែម្ដង៕