ភ្នំពេញ ៖ តារាមច្រៀងប្រុសស្រី នៅក្នុងទ្រនំតែមួយ គឺអ្នកនាង សុន្ធ និសា និង ឆន សុ​ណ្ណា​រាជ សព្វថ្ងៃនេះអ្នកទាំងពីរកាន់តែមានវ័យច្រើនយ៉ាងណាក្តីតែពួកគេកាន់តែមា​ន​ហា​ងឆេងខ្លាំងនៅកាងារសិល្បៈ រហូតដល់អ្នកទាំងពីរក្លាយជាដៃគូដ៏សាកសម​នៅក្នុង​កា​សម្តែងជាមួយគ្នាបាន​យ៉ាងល្អតែម្តង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ គេឃើញអ្នកទាំងពីរបានបង្ហាញជាមួយនឹងកា​រស្រ​លា​ញ់​ លេងសើចជាមួយគ្នាយ៉ាងស្និទ្ធស្នាលប្រៀបបានទៅនឹងបងប្អូនគ្នាយ៉ាងដូច្នោះ។ លើ​សពីនេះទៅទៀត ហ្វេនជាច្រើនក៏ពេញចិត្តទង្វើទាំងនេះ ដែលទោះបីជាមិ​នសូវបាន​ជុំ​គ្នា​ច្រើនដូចមុន តែពួកគេនៅតែរីករាយ និងលេចសើចជាមួយគ្នាបានយ៉ាងល្អគួ​រឲ្យសរ​សើរតែម្តង។

លើសពីនេះទៅទៀត តាមរយៈការថតរបស់ពួកគេ បានធ្វើឲ្យហ្វេនចាប់អារម្មណ៍ និង​ត្រៀ​​ម​ចង់ទស្សនាការសម្តែងរបស់ពួកគេ ដែលមិនដឹងថាកាន់តែល្អខ្លាំ​ងបែប​ណា​នោះ​ទេ៕