ភ្នំពេញ ៖ មហាជនប្រលះចាស់ដៃមិនសម្ចៃមាត់ ស្របពេលដែលវីដេអូឃ្លីបមួយ​ត្រូវ​បាន​បង្ហាញ​នៅ​លើបណ្ដាញសង្គម ដោយយុវតីមួយក្រុមត្រូវបានគេទម្លាយថា​ជាសិស្សនៃ​វិទ្យាល័យ «ដើមថ្កូវ» ព្រួតវាយយុវតីដូចគ្នាក្នុងថ្នាក់រៀន មានទាំងអ្នកឈរហោរ​ត្រៀប​ត្រាដូចមើលល្ខោន ខណៈរឿងក្ដីយុវតីជាបងធំស្រុកមេ​សាងទើបតែស្ងាត់​បានប៉ុន្មាន​ជាពីរថ្ងៃ ស្របពេលមជ្ឈដ្ឋានខ្លះលើកថាទំនងនាង​ចង់ដណ្ដើមពាន​ពីបងធំមេសាងថែមទៀតផង។

ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ កូនខ្លាតូច បានបង្ហោះរៀបរាប់ភ្ជាប់ទាំងសំណេរ​នៅមុន​នេះយ៉ាងដូច្នេះថា « លឺថាក្មេងស្រីទំនើងទាំងអស់នេះរៀននៅវិទ្យាល័យ «ដើមថ្កូវ» សូមសមត្ថកិច្ចជួយណែនាំចេញផង អន់ចរិតណាស់ បងសង្ឃឹមថាប្អូនៗនឹង​ឆាប់​ស្គាល់ឃ្នោះដៃដូចអ្នកមេសាង សុទ្ធតែជាក្មេងទំពាំងស្អុយយូរ​ទៅគង់តែរ​លួយ​ទេ»៕

បាន​បង្ហោះ​ដោយ កូន ខ្លាតូច នៅ ព្រហស្បតិ៍ 16 មករា 2020