ភ្នំពេញ៖ បើទោះជាល្បីរងការប្តឹងពីអតីតគូដណ្តឹងចោទពីបទឆបោកនោះក្តី តែការងារសិល្បៈរបស់ តារាសម្តែងងារកំពូលតារាទឹកភ្នែក នី មុន្នីនាថ មិនធ្លាក់ចុះទីផ្សារនោះដែរ ទាំងម្តាយនាងអះអាងថា ពេលនេះកូនស្រីខ្ញុំរកតែពេលសម្តែងឲ្យគេមិនបាន។ ប៉ុន្តែទន្ទឹមនេះ នៅរសៀលថ្ងៃទី១៣ខែវិច្ឆិកានេះ ត្រូវប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គមបង្ហើបប្រាប់តារាញូស៍ថា នី មុន្នីនាថ ក៏កំពុងខ្វល់ចិត្តខ្លាំងណាស់ដែរ ហើយបានមកពឹង សមាគមឲ្យជួយរកមេធាវីទៅតតាំងក្តីអតីតគូដណ្តឹង។
លោក ហេង ឡុង បានបញ្ជាក់ថា «នៅរសៀលថ្ងៃនេះ កញ្ញា នី មុន្នីនាថ បានទំនាក់ទំនងមកសមាគមសិល្បៈស្មគ្រចិត្ត សុំឲ្យជួយរកមេធាវី ការពារក្តី ដែលអតីតគូដណ្តឹងប្តឹងចោទបទឆបោកលុយជាង១០ម៉ឺនដុល្លារ»។ គួរបង្ហាញផងដែរថា «មុននេះក៏មានការបង្ហាញពីមេធាវី ការពារក្តី ភាគីបុរសអាណិកជនខ្មែរអាមេរិក លោក អ៊ុង សូឡាង អតីតគូដណ្តឹង តារាសម្តែងនី មុន្នីនាថ បានបង្ហាញឲ្យព័ត៌មានដឹងជាសាធារណៈថា «មុននិងក្រោយភ្ជាប់ពាក្យ លោក អ៊ុង សូឡាង បានផ្តល់ទាំងគ្រឿងពេជ្រ និងទឹកប្រាក់ជាច្រើនម៉ឺនដុល្លារអាមេរិក តាមការស្នើសុំរបស់ នី មុនីនាថ ហើយលុយទាំងនោះ ត្រូវបានតារាសម្តែង នី មុន្នីនាថ យកទៅទិញដី និងរថយន្តជិះផងដែរ»។
កន្លងមកសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ធ្លាប់បានដាក់មេធាវីជួយតារាសិល្បៈ ដែលមានបញ្ហា ដូចជារងនូវបញ្ហាអយុទ្ធត្តិធម៌ផ្សេងៗ។ ក្នុងនោះដែលលោក ហេង ឡុង បានបញ្ជាក់បន្ថែមថា «ពេលនេះសមាគមមិត្តសិល្បៈជួយសង្គមបាននឹងកំពុងរៀបចំមេធាវី ជួនកញ្ញា នី មុន្នីនាថ ហើយក៏សង្ឃឹមថា រឿងនេះនិងឆាប់ដោះស្រាយចប់ ក្នុងហេតុផលសមស្របណាមួយផងដែរ»។
