ភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុក ផ្លូវការរបស់តារាសម្ដែងចំណូលថ្មី ដែលត្រូវគេស្គាល់ច្បាស់ថា ជាស្រីស្អាត់ អនាគ​តបងថ្លៃ នាយ ព្រែក កញ្ញា ជា សុជាតា បានបង្ហាញមុខម្ចាស់ស្នេហ៍ របស់ខ្លួនក្នុងថ្ងៃខួបកំណើត។ អមនឹងរូបភា​ព​​ផ្អែមល្ហែម ជូនម្ចាស់់ស្នេហ៍ ស្រីស្រស់ តារាទើបរះថ្មី ដោយតាមពាក្យអនាគត នាយ ព្រែក រូបនេះ បានបង្ហោះ​សារជូនពរថា« 11/11 រីករាយថ្ងៃកំណើតមនុស្សជាទីស្រលាញ់ ថ្ងៃនេះធ្វើឲ្យបងរលីងរលោងហើយ ព្រោះថាទៅ Surprise ទាំងកណ្ដាលយប់»។

អនាគតបងថ្លៃនាយ ព្រែក ទាំងល្បីមានរូបសម្ផស្សដ៏ស្រស់សោភា នាង ជា សុជាតា ក៏សារភាពកំហុសឆ្គង ដែលនាងធ្វើមិនគម្បីនិងគូស្នេហ៍ផងដែរ ដែលថា សុំទោសដែលពេលខ្លះអូនមិនមែនជាមនុស្សចូលចិត្ត Show តាម​រយៈfacebook។ តែយ៉ាងណា នាងក៏បានអះអាងថា« តែចង់ប្រាប់ថាអូនស្រលាញ់បងខ្លាំង គឺខ្លាំងបំផុត»។ បន្ទា​ប់ពីឃើញរូបភាញ និងវីដេអូខ្លីនេះ ផុសភ្លាម ក៏មានអ្នកនិយមលេងបណ្ដាញសង្គម ជាច្រើននាក់ បានបង្ហា​ញ​ភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែនេះជាលើកទី១ហើយ ដែលអនាគតបងថ្លៃ ដ៏ស្រស់ស្អាត របស់នាយ ព្រែក បង្ហាញ​​មុខសង្សារសំណព្វចិត្តបែបនេះ។