កូនទើបវ័យ៤ឆ្នាំសោះ ប៊ីរីយ៉ា រៀបឲ្យកូនលេងខ្លួន មើលទៅមិនចាញ់មនុស្សពេញវ័យ

0
311

ភ្នំពេញ៖ ធ្មេចបើកៗ កូនស្រី តារាសម្តែងនាង ប៊េរី យ៉ា នាងមានវ័យបាន៤ឆ្នាំបាត់។ ស្ថិតក្នុងវេលាខួបកូនស្រី៤ឆ្នាំ ប៊ីរី យ៉ា តារារាងរយាលពីការងារសិល្បៈមកដាក់កាយសស្រាក់និងជំនួញផ្ទាល់ខ្លួន ទាំងប្រជាប្រិយភាពនៅតែមានការគាំទ្រនោះ នាងបានបង្អួតសារលើ ប ណ្តាញសង្គមថា «រីករាយខួបកំណើតណា៎ LABINA កូនស្រីសំលាញ់ចិត្ត ម៉ាក់សូមជូនពរអោ​យកូនមានជោគវាសនាខ្ពង់ខ្ពស់ ជួបតែមនុស្សល្អៗ នៅក្នុងជីវិតណា៎កូន កុំភ្លេច ណា៎ពូ​ៗ​មី​ងៗបងៗ ជួបគ្នាល្ងាចនេះណា៎ចា៎»។

យ៉ាងណារំពេចពីឃើញសម្រស់ស្រស់ផូរផង់របស់កូនស្រីតារាសម្ដែងនាង ប៊ីរីយ៉ា ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន ស្រលាញ់ពេក ក៏ស៊ែរចែកចាយរូបភាពទាំងនេះ ជាច្រើនផងដែរ។

Comments