ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែងជើងចាស់ មុខកាច លោក ពៅ គីសាន់ ហៅនាយឆើត បានទម្លាយពីជីវភាពកម្សត់ តាមបណ្ដាញសង្គមហ្វេសប៊ុក និងមានការស្នើឲ្យ អ្នកដឹកនាំរឿង កុំមើលរំលងតួចាស់ពីមុននោះ។ ថ្មីៗនេះលោកបានបង្ហាញថា លោកបានទទួលការងារពីផលិតកម្មថោន និងបានអញ្ជើញលោក និងកូនប្រុសឲ្យសម្ដែង នៅរឿងកំប្លែងខ្លី ក្នុងកម្មវិធី ដូច្នឹងផង ។

ដោយយោងតាមគណនីយហ្វេសប៊ុករបស់លោកបានអោយដឹងថា«ខ្ញុំបាទ ពៅ គីសាន់ នឹងកូនប្រុសខ្ញុំបាទ គីសាន់ រ៉ៃយ៉ា សូមអគុណដល់ផលិតកម្មថោន ក៏ដូចជាស្ថានីយទូរទស្ស៍ថោន ដែរបានអញ្ចើញរូបខ្ញុំបាទនឹងកូនប្រុសអោយសំដែងនៅរឿងកំប្លែងខ្លី គឺកម្មវិធី ដូច្នឹងផង ដូចច្នេះសូមបងប្អូនទាំងអស់កុំភ្លេចរង់ចាំទស្សនា រឿងកំប្លែងខ្លី របស់ទូរទស្សថោន នឹងនៅលើហ្វេសបុក ទាំងអស់គ្នាណាបាទ»។