ភ្នំពេញ៖ តារាសម្តែងរាងតូចច្រឡឹងក៏ល្បីនឹងការងារមនុស្សធម៌ កញ្ញា ហង្ស ម៉ារីនី ក៏តម្លើងរូបនាងនៅលើប៉ាណូ ហាងលក់ផលិតផល ថែរក្សាសម្ផស្សកូរ៉េល្បីឈ្មោះ ម៉ាក Unique យ៉ាងធំសម្បើម កាន់ តែភ្ញា ក់ផ្អើលបន្ថែមពីឋានៈការងារនៅក្នុងក្រសួង មហាផ្ទៃ ដែល នាង ក៏ទទួល បានទាំងវ័យក្មេងផងដែរ។

ដោយឡែកកន្លងមកតារារូបនេះត្រូវបានគេគិតថាមានប្រុសស្នេហ៍ចាំជួយនោះ ថ្មីៗនេះនាងបានបង្ហាញមុខបុរសម្នាក់ ថែមទាំងផ្អែមល្ហែមជាមួយគ្នា នៅលើគណនីយហ្វេសប៊ុក របស់នាងក្នុងដំណើរកម្សាន្តតែពីរនាក់។ សារនោះ នាងសរសេសសរពាក្យពេចន៍ដ៏មានន័យថា« You May hold My hand for a while, But you hold my heart forever ។ ដែលសម្រួលមកជាភាសាខ្មែរ មានន័យថា.អ្នកអាចកាន់ដៃខ្ញុំបានមួយរយៈប៉ុន្តែអ្នកនៅតែកាន់បេះដូងខ្ញុំរហូត»។