ភ្នំពេញ៖ តារាសម្តែងនិងពិធីកររូបសង្ហា ម៉ា វីត បានបង្ហាញនៅក្នុងបណ្តាញសង្គម​ទៅនឹងកាយវិការមនុស្សធម៌ ។ ខណៈដែលតារារូបនេះបានបង្ហាញឧ្យដឹងផងដែរថា ក្រោយពីស្តាយវិទ្យុ ABC បានឮការប្រកាស រកជំនួយឈាម ដើម្បីសង្គ្រោះ លោកតាម្នាក់ កំពុងត្រូវការជំនួយឈាមដែលមិនអាចខ្វះបាន។
ក្នុងហ្វេសប៊ុក តារាភាពយន្តរូបសង្ហា ម៉ា វីន ដែលបង្ហោះពីរូបភាពនៅកន្លែងបរិច្ចឈាម និងរូបបុរសរាងស្គមស្តើងមកទទួលឈាម ដែលបង្ហូរចេញពីរាងកាយលោកនោះ​​ ក៏បានសរសេររៀបរាប់ថា ព្រឹកនេះខ្ញុំបានធ្វើរឿងដ៏ល្អមួយ ក្នុងជីវិតរបស់ខ្ញុំ..!។

តារាសម្តែង ម៉ា វីន បន្តទៀតថា ដោយបានធ្វើការស្ម័គ្រចិត្តបរិច្ចាកឈាមរបស់ខ្ញុំទៅឲ្យឪពុករបស់គាត់ ដោយឪពុកគាត់ត្រូវការឈាមជាចាំបាច់… អ្វីដែលសំខាន់ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលរាល់តំណក់ឈាមរបស់ខ្ញុំអាចសង្រ្គោះមនុស្សម្នាក់បាន ហើយក៏ជាលើកទី១ របស់ខ្ញុំដែរ ក្នុងការបរិច្ចាកឈាមនេះ។ ខ្ញុំធ្វើវាដោយការពេញចិត្ត ចេញពីបេះដូងពិតរបស់ខ្ញុំ ដោយរវាងខ្ញុំនិងគ្រួសាររបស់គាត់មិនដែលស្គាល់គ្នាពីមុនឡើយ។
បន្ថែមនោះ​ តារា ភាពយន្តកំពុងទទួលបានការពោលសរសើរ នឹងទឹកចិត្តលះបង់ សង្គ្រោះមនុស្ស មិនមែនជាសាច់ញាតិ លោក ម៉ា វីន បានពោលប្រាប់ តារាញួស៍ ថា ខ្ញុំក៏មានការសោកស្តាយដែរ ដែលគ្រួសារក្រីក្រនោះ​ ត្រូវការឈាមបីសាក់ តែខ្លួនខ្ញុំជួយគាត់បានតែមួយសាក់។ លោកបញ្ជាក់ថា យ៉ាងណាកូនគាត់សប្បាយចិត្ត សាទរទឹកចិត្តខ្ញុំ គាត់មកទទួលឈាមខ្ញុំដោយដៃគាត់ផ្ទាល់​ ។