ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣វិច្ឆិកានេះ ស្វាមីអ្នកនាងកាតុ បានបង្ហោះរូបថតផ្ទះវិឡាកូនកាត់ដ៏ស្កឹមស្កៃថ្មីសន្លាង បង្អួតនៅក្នុងបណ្តាញសង្គម។ ជាមួយគ្នាដែរ លើបណ្តាញសង្គមដែលចាប់អារម្មណ៍រូបភាពផ្ទះថ្មីដែលស្វាមីអ្នកនាង កាតុបង្ហោះនោះ ក៏បន្ថែមនូវសារបរិយាយបន្តថា «ស្វាមីនាង កាតុ បង្ហាញវីឡាកូនកាត់ថ្មីនៅជីបម៉ុងលេន។ វីឡានេះ បើមើលតាមភាពស្រស់ស្អាត ស្កឹមស្កៃនេះ តម្លៃក៏មិនតិចម៉ឺនដែរ ជូនពរផ្ទះថ្មីមានក្តីសុខសុភមង្គល»។ ឃើញហើយថាកាតុ និងស្វាមី បង្ហាញវីឡាដ៏ស្កឹមស្កៃរួមជាមួយនិងគ្រួសារដ៏មានសុភមង្គល ធ្វើឲ្យមានអ្នកឡគាំទ្រកោតសរសើរគ្រប់ៗគ្នា។