ភ្នំពេញ៖ តារាសម្តែង​និង​ម៉ូដែល កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍ខ្លាំង​លើ​ភាពហ៊ឺហារ និង​​ឧស្សាហ៍​បង្អួ​តដំណើរទេសចរណ៍​ក្រៅប្រទេស  កញ្ញា ម៉ាក់ សែន សូនីតា​ បាន​ធ្វើ​ឲ្យមានការ​ភ្ញាក់​ផ្អើល​ខ្លាំង​និង​វីដេអូ នាងបង្ហាញ​ពីការហាត់​ក្បាច់​គុន​ប្រដាល់ជាមួយ​និង​កីឡាករប្រដាល់​ សេន ប៊ុន ថេន ។

កញ្ញា ម៉ាក់ សែនសូនីតា តារាស្រីសម្តែង​វ័យក្មេង ដែលល្បី​សំបូរដោយ​ទ្រព្យ​ធុន លុយ​ចា​យ​ពេញ​ៗដៃ​ ដែល​រមែង​ធ្វើដំណើរ​ទេសចរណ៍ទៅក្រៅប្រទេស ទាំងការ​ងារ​សិល្បៈ​ទ​ទួ​ល​បា​ន​សាច់ រឿងថតច្រើនជាងគេ។ ប៉ុន្តែ​ស្រីម្នាក់​នេះបែរជាធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការងឿងឆ្ងល់ខ្លាំង​ផ​ង ដែល​សុខៗមាន​ឈ្មោះតារាល្បី មួយថ្ងៃៗគិតតែពី​ថែសម្ផស្ស បែរជាលេចចេញ​នក្នុង​វី​ដេ​អូហាត់​ក្បាច់​គុនប្រដាល់ ឬមួយ​នាងហាត់​ដើម្បី​ចេះការពារខ្លួនការពារទ្រព្យ​របស់នាង ។

មួយរយៈ​ចុងក្រោយគេតែងតែឃើញ តូតាតែងតែបង្ហោះរូបខ្លួននៅក្លឹបហាត់ ប្រាណ តែ​អ្វី​រឹ​ត​តែ​ស្មានមិនដល់នោះ​ ស្រាប់​តារាស្រីល្បី​សំប្បូរទ្រព្យរូបនេះ បង្ហោះវិដេអូខ្លួន កំពុ​ង​តែ​ហា​ត់​វិ​ជ្ជាគុន ជាកីឡាប្រដាល់ល្បី លំដាប់របស់កម្ពុជា គឺកីឡាករសេនប៊ុនថេន ​បង្ហាញ​ពី​ភាព​រហ័​ស​​រហួន​ ចេញ​​ក្បា​ច់​វា​យ​កណ្តាប់​ដៃ​ ជង្គង់បុកចូល បើទោះបីនៅឆ្គងៗតែមើល ទៅមិ​នមែ​ន​ហា​​ត់លំៗយកមកស្រករាងនោះទេ គឺហាត់យកមួយចេះតែម្តង។

​កញ្ញា ម៉ាក់ សែនសូនីតា ក៏​បាន​ស្រាយ​ចម្ងល់​ពីកាយវិការហាត់គុនប្រដាល់ផង​ដែរ ។ ដោយ​នាងប្រាប់ថា «ការងារហាត់ក្បាច់​គុននេះ មិន​ដើម្បីប្រកួតឡើងរេញ ឬការងារខ្លួនអី​ទេ »។ នាងបានបញ្ជាក់ថា «ម្តង​ហត់ចង់​ដាច់​ខ្យល់ ធ្វើម៉េច​ដើម្បី​រាង​កាយមាំមួន និង​ពិសេសចង់​ឲ្យ​វាស្គមគឺត្រួប្រឹង »។