ភ្នំពេញ៖ តារា​ជើង​ចាស់​លោកយាយ ចាន់ ស៊ីផាន់ ដែល​មហាជន​ស្គាល់​ថា ជា​តារា​សម្ដែង​ជើង​ចាស់ ​និងគ្រូ​បង្ហាត់​សិល្បៈ​នៅ សាលាវិចិត្រសិល្បៈ បាន​ទទួល​មរណភាពនៅជន្មាយុ៩៣ឆ្នាំ កាលពីល្ងាចថ្ងៃទី១១ វិច្ឆិកា នៅវេលាម៉ោង៤រសៀល។ នៅព្រឹកថ្ងៃទី១៤ វិច្ឆិកានេះ ក៏ជាថ្ងៃចុងក្រោយដែល សពលោកយាយ ចាន់ ស៊ីផាន់ នឹងត្រូវបូជា ។ ចំពោះការបាត់បង់ លោកយាយ បានបន្សល់នូវភាពសោកស្តាយជាខ្លាំង ចំពោះគ្រួសារនៃសព ក៏ដូចជាមិត្តអ្នកសិល្បៈ ពិសេសទស្សនិកជនទាំងអស់ផងដែរ។

សូម​បញ្ជាក់​ផង​ដែរ​ថា តារា​សម្ដែង​ជើង​ចាស់ ចាន់ ស៊ីផាន់ បាន​ប្រើ​ពេល​ស្ទើរ​មួយ​ជីវិត​របស់​គាត់ ប្រឡូក​លើ​វិថី​សិល្បៈ​នេះ ទាំង​តារា​សម្ដែង គ្រូ​បង្ហាត់​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់ ដូច​ជា ល្ខោន យីកេ របាំ​ជា​ដើម ៕