ដល់ថ្ងៃបុណ្យចូលឆ្នាំ៖ អ្នកសៀ ម រាមមួយក្រួសារជួបគ្រោះធំ ចុះអ ណ្តូងតទុយោទឹកស្លាប់៣នាក់

0
1097

ខេត្តសៀមរាប៖លើបណ្តាញសង្គមកាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១១: ៣០ នាទី បង្ហាញព័ត៌មានដ៏មហាតកស្លុត កើតឡើង នៅចំណុចភូមិតាលាវ ឃុំ តាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ឲ្យដឹងពីគ្រោះស៊យបង់ជីវិតអ្នកភូមិចំនួនបី នា ក់ទាំងឳកាសត្រៀមចូលឆ្នាំថ្មីក៏កំពុងមមាញឹក ។

ព័ត៌មានបានបង្ហាញ «មានករណីមនុស្សស្លាប់ យ៉ាងហោងណាស់ ៣នាក់ បានស្លាប់ ក្នុ​ង​អណ្តូងទឹក ខណៈដែលពូកគាត់ទាំងបីនាក់នោះបានចុះ តទុយោបូម​ទឹកក្នុងអ​ណ្តូង​ដែ​លមានជម្រៅ ៦ ទៅ ៧ម៉ែត្រ ។ តែយ៉ាងណា ព័ត៌មានលម្អិត ពីមូលហេតុ​នាំឲ្យមា​នមនុ​ស្សស្លាប់ចំនួននាក់

ពេលចុះក្នុងអណ្តូងទឹកតទុយោនោះ បណ្តាលមកពីអ្វីពិតនៅឡើយទេ តែគេបាន​បង្ហា​ញ​ពីឈ្មោះជនរង់គ្រោះទាំបីនាក់ ទី១ មានឈ្មោះថា លន់ ឡុក ភេទប្រុស អាយុ៣០ឆ្នាំ ទី​២ មានឈ្មោះ ហ៊ន់ ជាតិ ភេទប្រុស អាយុ៣០ឆ្នាំ ទី៣ មានឈ្មោះ ធុន ធឿន ភេទប្រុស អាយុ២៨ឆ្នាំ ។

Comments