ថ្ងៃណាមិនជួប ជួបទុក្ខចំថ្ងៃ​សប្បា​យ ៖ ញ៉ែម សុគន្ធ ជួបទុក្ខប៉ុនភ្នំ អ្នកមានគុណចូលពេទ្យ

0
449

ភ្នំពេញ ៖ ខណៈសល់មួយថ្ងៃទៀតប៉ុណ្ណោះ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​នឹងឈាន​ចូល​មកដល់ តារាស្រីប្រុសចម្រុះគ្រប់ផលិតកម្ម និងគ្រប់ទម្រង់នាំគ្នាស​ស្រាក់ចេញ​ប្រមូល​លុយតាមខេត្ត ក្រុង នានាគ្រាដែលតារាសម្តែង ញ៉ែម សុគន្ធ កំពុងពិបាកចិត្ត​ស្អិតទ្រូង ស្របពេលឪពុករបស់លោកកំពុងឈឺរហូតចូលសម្រាកនៅមន្ទីរពេទ្យ។

បង្ហាញរូបឪពុកកំពុងសន្លប់ស្តូកស្តឹង ញ៉ែម សុគន្ធ បានឲ្យដឹងទាំងក្តីបារម្ភចំពោះ​សុខ​ភាព​ឪពុកថា «បើទោះបីជាបំពេញការងារក៏គ្មានអារម្មណ៍ដែរ មិនមានកូនណា​ម្នាក់​សប្បាយចិត្ត ពេលឪពុកម្តាយឈឺនោះទេ ក្តុកក្តួលណាស់ ឆាប់ជាណាប៉ា»។

បន្ថែមលើនេះតារាប្រុសចង្ការព្រែករូបនេះក៏បានសូមពរពីទេវតាឆ្នាំថ្មីដោយសំណេរគួរក្តុកក្តួលអួលចិត្តថា «សូមបួងសួងទេវតាឆ្នាំថ្មី ប្រោះព្រំអោយប៉ាបានធូរស្រាលឆាប់ជា សប្បាយរីករាយក្នុងឆ្នាំថ្មី ជួបជុំគ្រួសារកូនក្មួយចៅៗ និងសុខសប្បាយមានសុខភាពល្អ ជារៀងរហូតណាប៉ា»។

Comments