គួរសរសើរជំហរ ឆាន់ សៀ​វម៉ី ជោគជ័យខ្លាំងក្រោយហក់ចូលសិល្បៈ

0
183

ក្នុងអាជីពជាតារាសម្ដែង អ្នកនាង ឆាន់ សៀវម៉ី ដែលគ្រាន់តែជាអតីតអ្នក​បើកសម្អា​ង​កា​រ​​ និងហាងកាត់ដេរយីហោសៀវម៉ីនៅខេត្តបាត់ដំបង ហើយប្រឡូកការសម្ដែងដោយ​ចៃ​ដ​ន្យក្នុងរឿង”ផ្កា៤ទង” ព្រោះតែផលិតករទៅជ្រើសរើសតួដល់ទីនោះ បានប្រកាសយ៉ា​ង​ក្ដែងៗថា ខ្លួននឹងធ្វើសេវាកម្មមួយ គឺរៀបចំក្រុមការងារ និងសំលៀកបំ​ពាក់​បុរាណ​ដើ​ម្បី​តែងអោយអ្នកទេសចរណ៍នៅខេត្តសៀមរាបស្លៀកថត ដូចគ្នាប្រទេស​មួយចំ​នួនដែ​ល​​គេមានសេវាកម្មបឬបនេះដូចគ្នា ដើម្បីផ្សព្វផ្សាយពីវប្បធម៍ប្រពៃណីរបស់ជាតិ​សាស​ន៍គេទៅជនបរទេស។

អ្នកនាង ឆាន់ សៀវម៉ី ដែលមានឈ្មោះកំណើត សាន់ វន្ថា ថា ខ្លួនមានបង​ស្រីម្នាក់​បើក​ហា​ង​ដែមានដេគ័របែបបុរាណនៅខេត្តសៀមរាប ហើយមានបណ្ដា​ភ្ញៀវជាជន​ជាតិបរទេ​សចេញចូលច្រើនមែនទែន ទើបអ្នកនាងនឹកស្រម៉ៃឃើញថា បើមានសេវា​កម្មមួយ​នេះ​លេ​​ចឡើង លុយក៏ចូលស្រួល ហើយសំខាន់គឺបានផ្សព្វផ្សាយសំលៀកបំពាក់បុរាណរប​ស់ខ្មែរយ៉ាងពេញទំហឹង។

អ្នកនាងរំលឹកពីការងារសិល្បៈថា អ្នកនាងមិនធ្លាប់ស្រម៉ៃថា ខ្លួនក្លាយជាតារាស​ម្ដែងដែ​ល​មានទីផ្សារនោះទេ ប៉ុន្តែចាប់តាំងពីក្រុមផលិតករទទួលស្គាល់សមត្ថភាពរបស់​នាង​ក្នុងរឿងបន្តបន្ទាប់ អ្នកនាងក៍ត្រូវបានបណ្ដាទូរទស្សន៍ជាពិសេសគឺផលិ​តករថៃនៅប៉ុ​ស្តិ៍​លេ​ខ៥ផ្ដល់អោយសម្ដែងជាតួអង្គកាន់តែសំខាន់ទៅៗ រហូតដល់ថ្នាក់អ្នកនាងរកពេលទ​ទួលការសម្ដែងលែងចង់បាន។

អ្នកនាងបន្តថាភាពយន្តដែលអ្នកនាងបានសម្ដែង ហើយត្រូវបានមហាជនស្គាល់​ច្រើនរួ​មមាន រឿង”កំលោះទីក្រុងក្រមុំជនបទ” រឿង”ទាយាទអសុរ” របស់ប៉ុស្តិ៍លេខ៥” រឿ”​ក​ញ្ញា​ជើងខ្លាំង” រឿង”មិត្តប្ញស្សា” ដែលសុទ្ធតែភាពយន្តភាគប៉ុស្តិ៍លេខ៥ ក្រោមការផលិ​ត​របស់ផលិតករថៃ និងរឿង”អំណសចទឹកប្រាក់” ទើបតែថតបញ្ចប់ ដែលគ្រោង​នឹង​ដាក់​ប​​ញ្ចាំងនៅ My TV។ អ្នកនាង សៀវម៉ី បន្តថាតំណែងក្នុងភាពយន្តតាំងពីមា​នការរីក​ចំរើ​ន បានជួយអោយអ្នកនាងកាន់តែមានការទទួលស្គាល់ ទើបអាជីវកម្មហាង​និស្ស័យស​មុ​ទ្រ ដែលអ្នកនាងបានបើកដំណើរការនៅខេត្តបាត់ដំបងសព្វថ្ងៃទទួលបាន​ជោគជ័យ​ព្រ​មគ្នា ដែលអ្នកនាងយល់ថា គឺជាផ្នែកមួយដែលបានពីការគាំទ្រនៅក្នុងវិស័យសិល្បៈ។

អ្នកនាងបន្តថា សព្វថ្ងៃខ្លួនជាមេម៉ាយកូន៣ ដោយកូនប្រុសស្រីរបស់អ្នក​នាងពេញកំ​លោះ​ពេញក្រមុំអស់ហើយ ខណៈដែលអ្នកនាងក៍មិនដែលនឹកចង់រកឳពុកថ្មីអោ​យកូ​នៗ ក្រៅពីប្រឹងប្រែងក្នុងអាជីពសិល្បៈ និង បើកអាជីវកម្មដែលមានស្រាប់ និងគម្រោង​ដែលគ្រោងដំណើរការជាជាង។

អ្នកនាងក៍គម្រោងបណ្ដុះកូនស្រីច្បងវ័យ១៨ឆ្នាំ កូនប្រុសទី១៦ឆ្នាំ និងកូនស្រី​ពៅ​វ័យ​១២ឆ្នាំ អោយចូលប្រឡូកសិល្បៈផងដែរបហរសិនបើអ្នកទាំង៣ ចងប្រឡូក​ការងារនេះ​ជាប់លាប់ដូចអ្នកនាង។

Comments