កូនកំលោះក្រមុំអស់ហើយ៖ មាស ម៉ូលីណា ធ្លាយទើបរឿងបែបស្វា​មី​គ្រូពេទ្យ

0
432

ភ្នំពេញ៖ អ្នកនាងមាស ម៉ូលីណា ពិធីការិនី និងជាអតីតហ្វ្រេស៊ីហ្គើលចំណា​ត់ថ្នាក់​លេ​ខ៣​ជំនាន់ទី១ ជួបស្នេហ៍មិនសមប្រកបបែកបាក់គ្នាខណៈមានកូន៣នាក់ទៅហើយ ។ ក្រោយពេលភ្ជាប់ពាក្យជាមួយគូថ្មីមិនទាន់បានប៉ុន្មានផង កាលពីពេល ថ្មីៗកន្ល​ងមកអ​តីតស្វាមីពិធីការិនី មាស ម៉ូលីណា បានបង្ហាញរូបថតព្រីវីឌីង ។ ទោះជាយ៉ាង​ណាក្តីអ្នក​នាង មាស ម៉ូលីណា នៅតែរក្សាភាពស្ងាត់ស្ងៀម មិនទម្លាយពីមូលហេតុនិងពេលវេ​លា​នៃ​ការ​បែកបាក់ជាមួយអតីតស្វាមីទេ ។

ជីវិតជួបរឿងបែបនេះ តែអ្នកនាងមាស ម៉ូលីណា ហាក់មិនឈឺចាប់អ្វីទេ ដោយនៅពេ​ល​នេះ​គេកត់សម្គាល់ឃើញនាងនៅតែមានភាពស្រស់ស្រាយជាធម្មតា ហើយក្រៅ​ពីកា​រងា​រ​នាងតែងតែចំណាយពេលជាមួយកូនប្រុសទាំងបីរបស់ខ្លួន ។ ក្រោយពេល​ជាប់​ហ្វ្រេ​​ស៊ីហ្គើលចំណាត់ថ្នាក់លេខ៣កាលពីឆ្នាំ២០០២ មិនបានប៉ុន្មានផង អ្នកនាងមាស ម៉ូលី​ណា បានរៀបការជាមួយលោក សាក់ ម៉ូលីន ជាគ្រូពេទ្យ ។

គូស្វាមី ភរិយានេះមានកូនប្រុសចំនួនបីនាក់ ក្នុងនោះកូនទីពីរជាកូនភ្លោះ ។បើទោះបី​ជា​រ​យៈពេលយូរឆ្នាំក៏ដោយ ក៏អ្នកនាងមាស ម៉ូលីណា នៅតែមានប្រជាប្រិយភាពដដែល មិ​នចាញ់តារាជំនាន់ក្រោយប៉ុន្មានទេ ។ មានអ្នកគាំទ្រជាច្រើនបានសរសើរអ្នកនាង ម៉ូ​លី​ណា ថាពូកែថែរក្សាសម្រស់ គឺនាងថែឲ្យនៅតែសាច់ចាំដដែល ថ្វីបើពេល​នេះនា​ង​មា​ន​​កូន៣នាក់ទៅហើយក្តី ។ មាស ម៉ូលីណា ត្រូវគេចាត់ទុកថា​ជាពិធីការិនី​មិនដែល​ពើ​បប្រទះនឹងរឿងអាស្រូវទេ ចាប់តាំងពីដំបូងរហូតដល់មានស្វាមី និងកូន ៕

Comments