មិនចាញគួស្នេហ៍ក្មេងៗប៉ុន្មានទេ! នាយ ក្រឹម ដឹងដៃ ស្រីលាភ ទៅ​សា​ងភាពផ្អែមល្ហែមដល់ទឹកដីកូរ៉េ

0
428

កូរ៉េខាងត្បូង៖ បុណ្យចូលឆ្នាំប្រពៃណីខ្មែរកាន់តែខិតចូលមកដល់ គេសង្កេតឃើញថា ប​ង​ប្អូ​នប្រជាពលរដ្ឋខ្មែរ ក៏ដូចជាតារាៗក្នុងសង្គមសិល្បៈជាច្រើន បានរៀបចំតុបតែ​ងល​ម្អ​គេហដ្ឋាន ដើម្បីទទួលស្វាគមន៍ទេវតាឆ្នាំថ្មី នាំជោគនាំជ័យ សិរីមង្គល ឯអ្នកខ្លះទៀ​តក៏​មា​នជាដំណើរកម្សាន្តជួបជុំលក្ខណៈគ្រួសារ យ៉ាងរីករាយជាដើម។

យ៉ាងណាមិញ កាលពីថ្មីៗនេះដែរ គេសង្កេតឃើញ គូស្នេហ៍ប្ដីប្រពន្ធតារាកំប្លែង អ្នក​នា​ង ស្រីលាភ និងលោក អ៊ូ ប៊ុនណារ៉ាត់ ហៅ នាយ ក្រឹម បានកាន់ដៃ​គ្នាហោះ​ទៅប្រ​ទេស​កូរ៉េខាងត្បូង ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង ពីបណ្ដាអ្នកគាំទ្រ។ នេះបើផ្អែក​តា​មរយៈរូបភាពដែលពួកគេបានបង្ហោះចែកចាយ។ អ្វីដែលទទួលបាន​ការចាប់អារ​ម្មណ៍​ខ្លាំងនោះ គឺថាប្ដីប្រពន្ធមួយគូនេះ ក៏មិនភ្លេចបង្ហាញពីភាពផ្អែមល្ហែម និងថតរូបស្អា​តៗ​ជាច្រើនកន្លែង ទុកសម្ញែងអ្នកគាំទ្រនោះឡើយ បើទោះបីជាពួក​គេមានវ័យឃ្លាត​គ្នាឆ្ងា​យក្តី។

គួររម្លឹកផងដែរថា ដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េខាងត្បូងលើកនេះ មិនមែនមា​នតែ​ពីរនា​ក់ប្តីប្រពន្ធខុសវ័យគ្នានេះនោះទេ។ ពោលគឺនៅមានតារាសិល្បករ-សិល្បការិនី ជា​ច្រើ​នរូបទៀត ក៏មានវត្តមាននៅទីនោះដូចគ្នា ក្នុងឱកាសនៃការប្រគំតន្រ្តីមួយ ដើម្បី​អ​ប​អ​រចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងផងដែរ៕

Comments