ក្មេងតូចអើយកំព្រាហើយពេលនេះ៖ ម្តាយជាប់គុក ឪពុកស្លាប់ ព្រោះតែហឹង្សាម្តាយឯង

0
964

បាត់ដំបង៖ ករណីអំពើហឹង្សាក្នុងគ្រួសារមួយបានកើតឡើងនៅភូមិ សាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង បណ្តាលឲ្យជនរងគ្រោះជាប្តីបានស្លាប់។ បើតាមការឆ្លើយបំភ្លឺ របស់ប្រពន្ធឈ្មោះ ថេត ធី (ហៅសុភី) អាយុ20ឆ្នាំ នៅវេលាម៉ោង៧នឹង៣០នាទី ខ្លួនបានឈ្លោះប្រកែក និងប្រតាយប្រតប់គ្នា ជាមួយប្តីឈ្មោះ ទី ផលឡាត់ អាយុ27ឆ្នាំ ដោយក្នុងដៃខ្លួនមានកាន់កាំបិតចុងស្រួច បណ្តាលអោយមុតប្តីត្រង់ដើមដោះខាងឆ្វេង និងបានស្លាប់ក្រោយពីបានបញ្ជូនទៅសង្រោះនៅមន្ទីពេទ្យ។

ក្នុងនោះដែរសោកនាដកម្មជម្លោះហិង្សាក្នុងគ្រួសារប្ដីប្រពន្ធខាងលើ បានបន្សល់ទុកកូនតូចម្នាក់ដែលមានអាយុទើបតែបានមួយខួបជាង ទាំងដែរមិនទាន់ចេះនិយាយផង តើជិវិតក្មេងតូចនឹងត្រូវទៅជាយ៉ាងណា។

Comments