លូយៗ បទ «រាំសម័យ៧៩» ចេញ​ភ្លាម ទាក់ចិត្តភ្លែត (មានវីដេអូ)

0
655

ភ្នំពេញ ៖ កន្លងមកគេឃើញអតីតគូស្នេហ៍លោក ម៉ាដូណា គឺលោក ណុប ហេងទ្រី បកស្រាយតែបទចម្រៀងលើឆាកតន្ត្រីតែជាមួយ លោក ម៉ាដូណា និងទទួលថតបទ​ចម្រៀងអោយតែតារាភាគច្រើនប៉ុណ្ណោះ។ តែពេលបញ្ចេញបទថ្មី​ចំណងជើងថា “រាំសម័យ៧៩” ស្ទីលប្លែកភ្នែកទាំងក្បាច់រាំគួរអោយទាក់ភ្នែកទៅទៀត។

លោក ណុប ហេងទ្រី បានងថ្លែងបញ្ជាក់ថា នេះជាបទម្នាក់ឯងបើកឆាក ហើយការសម្រេច​ចិត្តបញ្ចេញបទនេះ ក៏ដើម្បីបង្ហាញស្នាដៃផ្ទាល់ខ្លួន និងចង់រំលឹកដល់សំលៀកបំពាក់ និងស្ទីលអតីតកាលកាលពីអំឡុងឆ្នាំ៧៩ ដើម្បីអោយអ្នកគាំទ្រប្លែកភ្នែកផងដែរ។

លោកចម្រៀងមួយបទនេះ គ្រាន់តែដាក់បង្ហោះភ្លាមក៏មានអ្នកទស្សនាច្រើន ហើយបើ​ទោះជាដាក់ថត និងបង្ហោះស្ថិតក្នុងដំណាក់កាលរៀងយឺតពេលបន្តិច ប៉ុន្តែនៅតែរំពឹ​ងខ្ពស់ថាបទសម្រៀងនេះទទួលបានការគាំទ្រខ្លាំង។ លោកប្រកាស​រកស្ទីល និងក្បាច់​រាំប្លែកៗអោយច្រើនបន្ថែមទៀតសម្រាប់បទក្រោយៗ ដោយលោករំពឹងថា ការប្រឡូក​អាជីព​ចម្រៀងរបស់លោក បើទផះជាមិនជោគជ័យខ្លាំងក៍មានគេស្គាល់ពី​សមត្ថភាពរបស់លោក។

Comments