​ចូលរួមរំលែកទុក្ខផង៖​ ជនរងគ្រោះដែលផ្ទុះឡានលិចស៊ីសឆាបឆេះខ្លោចពេញខ្លួ​ន ពេលនេះស្លាប់ហើយ

0
617

ខេត្តកណ្ដាល៖ រំលឹកផងដែរថាកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះមានករណីផ្ទុះរថយន្តលិចស៊ីសនៅក្រុងតាខ្មៅ  ដែលជាហេតុធ្វើអោយរាលដាលដល់រថយន្តមួយគ្រឿង ម៉ួតូមួយគ្រឿងនឹងសម្ភារៈយ់ាងច្រើនទៀតបានខូចខាត ​ជាពិសេសបណ្ដាលអោយបុរសម្នាក់ ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេសឋាននន្តរសក្តិថ្នាក់ វរសេនីយ៍ទោ ត្រូវឆាបឆេះពេញទាំងខ្លួនរងរបួសធ្ងន់។

តែកាលពីប៉ុន្មានម៉ោងមុននេះមានប្រភពមួយបានអោយដឹងថា បុរសដែលរងរបួសឆាបឆេះពេញខ្លួន នៅក្រុងតាខ្មៅកាលពីថ្ងៃ ១២ មេសា ២០១៩ កន្លងថ្មីៗនេះ ឥលូវបានទទួលមរណៈភាពហើយវេលាម៉ោងប្រហែល ២ ទាបភ្លឺ ថ្ងៃ ១៣ មេសា ២០១៩ បន្ទាប់ពីបញ្ជូនទៅព្យាបាលមន្ទីរពេទ្យនៅ ប្រទេសវៀតណាម។

Comments